ការអស់កម្លាំង គឺជាពាក្យដែលត្រូវបានប្រើ ដើម្បីពិពណ៌នាអំពីអារម្មណ៍ទូទៅនៃភាពនឿយហត់ ឬកង្វះថាមពល។ វាមិនដូចជាការមានអារម្មណ៍ងងុយគេងនោះទេ។ នៅពេលអ្នកអស់កម្លាំងអ្នកគ្មានកម្លាំងចិត្ត និងគ្មានថាមពល។ ការងងុយគេង អាចជារោគសញ្ញានៃការអស់កម្លាំងប៉ុន្តែ វាមិនមែនជារឿងដូចគ្នាទេ។
ការអស់កម្លាំង គឺជារោគសញ្ញាទូទៅមួយនៃជំងឺជាច្រើនដែលមានសភាពពីស្រាលទៅធ្ងន់ធ្ងរ។ វាក៏ជាលទ្ធផលធម្មជាតិនៃជម្រើសរបៀបរស់នៅមួយចំនួន ដូចជាកង្វះលំហាត់ប្រាណ ឬរបបអាហារមិនល្អ។
កត្តារស់នៅមួយចំនួន ងាយធ្វើឲ្យអ្នកអស់កម្លាំងញឹកញាប់
ប្រសិនបើអ្នកកំពុងជួបប្រទះភាពអស់កម្លាំង សកម្មភាព និងរបៀបរស់នៅមួយចំនួនអាចជាបុព្វហេតុ។ ឧទាហរណ៍ភាពអស់កម្លាំង អាចបណ្តាលមកពី ៖
• ការប្រឹងប្រែងខាងរាងកាយខ្លាំងពេក
• កង្វះសកម្មភាពរាងកាយ
• កង្វះនៃការគេង
• លើសទម្ងន់ ឬធាត់
• មានភាពតានតឹងអារម្មណ៍
• ភាពធុញទ្រាន់
• ទុក្ខព្រួយ
• ប្រើថ្នាំមួយចំនួនដូចជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ឬថ្នាំងងុយគេង
• ការប្រើគ្រឿងស្រវឹងជាប្រចាំ
• ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ដូចជាកូកាអ៊ីន
• ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក
• មិនបរិភោគរបបអាហារដែលមានជីវជាតិ។
ប្រសិនបើការអស់កម្លាំង ជាញឹកញាប់រំខានដល់ការងារប្រចាំថ្ងៃរបស់អ្នក សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យ។
យ៉ាងណាមិញ យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់ ដើម្បីជួយឲ្យអ្នកមានកម្លាំង និងកាត់បន្ថយការប្រឈមទៅនឹងការអស់កម្លាំង នោះគឺ Uvimag B6 ©។
Uvimag B6 © ជាឱសថសម្រាប់ព្យាបាលការអស់កម្លាំង ការឈឺសាច់ដុំ ធ្វើឲ្យគេងលក់ស្រួល និងមានអារម្មណ៍ល្អ។ Uvimag B6 © ក៏ជាឱសថដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលរោគរមួលក្រពើ ឬការរមួលសាច់ដុំនៅពេលយប់។
សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕