នៅក្នុងដំណក់ទឹកមាត់ដែលមានមេរោគគ្រុនផ្ដាសាយបន្ទាប់ពីអ្នកជំងឺបានក្អក ឬកណ្តាស់រួចមកអាចរស់នៅបានជាច្រើនម៉ោង ដោយអាស្រ័យលើកន្លែងដែលពួកគេបានធ្លាក់ចុះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាទូទៅមេរោគនេះអាចមានសកម្មបានកាន់តែយូរ នៅពេលវាធ្លាក់ចុះទៅលើដែកអ៊ីណុក ប្លាស្ទិច និងវត្ថុដែលមានផ្ទៃរឹង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កត្តាផ្សេងទៀត ដូចជាចំនួនសរុបនៃមេរោគ សីតុណ្ហភាព ព្រមទាំងសំណើមនៃបរិស្ថានដែលមេរោគបានធ្លាក់ចុះក៏អាចកំណត់អំពីរយៈពេលដែលមេរោគផ្តាសាយអាចមានសកម្មនៅខាងក្រៅរាងកាយបានផងដែរ។
ដូច្នោះ អ្នកអាចនឹងងាយកើតជំងឺផ្តាសាយ នៅពេលអ្នកបានប៉ះពាល់ជាមួយអ្នកជំងឺគ្រុនផ្ដាសាយដូចជា ការចាប់ដៃ ក្អក ឬកណ្តាស់ជាដើម។
វិធីដ៏ល្អបំផុតដើម្បីជៀសវាងការឆ្លងជំងឺផ្តាសាយ គឺត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬលាងទឹកជាមួយអាល់កុលសម្រាប់លាងដៃ។
អ្វីដែលសំខាន់បំផុតនោះគឺ ការចាក់ថ្នាំបង្ការជំងឺផ្តាសាយជារៀងរាល់ឆ្នាំ៕