អ្នកជំងឺលើសឈាមគួរទទួលទានរបបអាហារដែលមានសុខភាពល្អ ដូចជារបបអាហារដែលមាននៅក្នុងផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ ដើម្បីជួយកាត់បន្ថយសម្ពាធឈាមដែលកើនខ្ពស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅក្នុងជំហានដំបូង អ្នកជំងឺលើសឈាមគួរទទួលទានរបបអាហារដូចជា ៖
• ត្រូវទទួលទានផ្លែឈើ បន្លែ និងអាហារទឹកដោះគោដែលមានជាតិខ្លាញ់ទាប
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ជៀសវាងការទទួលទានអាហារដែលមានកម្រិតជាតិខ្លាញ់ និងកូឡេស្តេរ៉ុលខ្ពស់ ដូចជាអាហារបំពងច្រើនហួសហេតុពេក
• ត្រូវទទួលទានផលិតផលគ្រាប់ផ្លែឈើ ត្រី មាន់ និងគ្រាប់ធញ្ញជាតិឲ្យបានកាន់តែច្រើន
• ត្រូវទទួលទានសាច់ក្រហម និងបង្អែមតិចតួច តាមដែលអាចធ្វើទៅបាន
• ត្រូវទទួលទានអាហារដែលមានកម្រិតម៉ាញេស្យូម ប៉ូតាស្យូម និងជាតិកាល់ស្យូមខ្ពស់
• ត្រូវទទួលទានអាហារដែលមានជាតិសូដ្យូមតិច៕