ភ្នែកមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ដូច្នេះ ការពារវាឲ្យបានល្អប្រសើរបំផុត គឺជារឿងចំបាច់ដែលអ្នកគួរប្រុងប្រយ័ត្ន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ត្រូវថែទាំភ្នែកជាប្រចាំឲ្យបានទៀងទាត់ ដើម្បីជួយរកឲ្យឃើញដំណាក់កាលដំបូងនៃជំងឺភ្នែកនានា មុនពេលមានការខូចខាតដែលមិនអាចត្រឡប់មកធម្មតាវិញបាន។ ការពិនិត្យភ្នែកជារៀងរាល់ ៣ ទៅ ៥ ឆ្នាំបន្ទាប់ពី មានអាយុ ៤០ ឆ្នាំ និងជារៀងរាល់ឆ្នាំ បន្ទាប់ពីអាយុ ៦០ ឆ្នាំ ហើយត្រូវពិនិត្យផ្នែកឲ្យបានញឹកញាប់ ប្រសិនបើអ្នកប្រឈមនឹងកត្តាហានិភ័យនៃជំងឺក្នុងភ្នែក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ព្យាបាលសម្ពាធភ្នែកកើនឡើង ព្រោះថាការកើនឡើងសម្ពាធនៅក្នុងភ្នែក នឹងឈានទៅរកជំងឺទឹកដក់ក្នុងភ្នែក។
• ការទទួលទានអាហារដែលមានសុខភាពល្អ ដើម្បីធ្វើឲ្យមានភាពប្រសើរឡើងនូវសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ហើយអ្នកក៏ត្រូវរក្សាទម្ងន់ឲ្យមានសុខភាពល្អ និងគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អផងដែរ។
• ពាក់វ៉ែនតាការពារភ្នែក ជាពិសេសនៅពេលភ្នែករងរបួសធ្ងន់ធ្ងរដែលអាចនាំឲ្យកើតមានជំងឺក្នុងភ្នែក និងនៅពេលលេងកីឡា ឬនៅពេលចេញទៅខាងក្រៅ៕