ការធ្លាយស៊ីលីកូននៅក្នុងសុដន់ដែលបានកែអាចបង្កឲ្យមានការឈឺចាប់ និងការផ្លាស់ប្តូររូបរាងនៃសុដន់ដែលបានកែរួច។
ទោះបីជាយ៉ាងណា វាមិនងាយបណ្តាលឲ្យកើតជំងឺមហារីកសុដន់ បញ្ហាបន្តពូជ ឬជំងឺជាលិកាតភ្ជាប់ ដូចជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលស៊ីលីកូនត្រូវបានដាក់ចូលទៅក្នុងសុដន់ ជាលិកាសរសៃនឹងមកពទ្ធ័ជុំវិញស៊ីលីកូននោះ។ ដូច្នោះ នៅពេលស៊ីលីកូនធ្លាយ ស៊ីលីកូនមិនបានចេញឆ្ងាយពីជាលិកាដែលនៅពទ្ធ័ជុំវិញវានោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណា វាអាចធ្វើឲ្យជាលិកាសរសៃរលាក និងអាចធ្វើឲ្យជាលិកាមានស្លាកស្នាមផងដែរ។ ហើយវាក៏អាចបណ្ដាលឲ្យកើតមាន ៖
• ការឈឺចាប់ ឬហើមនៅក្នុងសុដន់ដែលបានរងផលប៉ះពាល់
• ការផ្លាស់ប្តូរទំហំ ឬរូបរាងសុដន់
• កើតមានដុំពកនៅក្នុងសុដន់ដែលរងផលប៉ះពាល់
• សុដន់ដែលរងផលប៉ះពាល់ អាចប្រែជាទន់ ឬឡើងរឹង។
ប្រសិនបើបានកែសុដន់ដោយប្រើស៊ីលីកូន ហើយសង្ស័យថាស៊ីលីកូននោះធ្លាយនោះ អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ ហើយអ្នកនឹងអាចធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ ដូចជា ការថត MRI។ ប្រសិនបើការធ្លាយនៃស៊ីលីកូន មិនបង្កឲ្យកើតមានរោគសញ្ញាណាមួយនោះទេ អ្នកអាចត្រូវការការព្យាបាល ឬការយកស៊ីលីកូនចេញ ឬការជំនួសស៊ីលីកូនថ្មីមួយទៀត៕