អាហារបំប៉ន អាហារូបត្ថម្ភ ឬថ្នាំសម្រាប់ពង្រីកសុដន់ មិនអាចធ្វើឲ្យសុដន់រីកធំនោះទេ តែផ្ទុយទៅវិញ វាបានផ្ដល់ផលប៉ះពាល់មួយចំនួន។ គួរបញ្ជាក់ផងដែរថា អាហារូបត្ថម្ភសម្រាប់ពង្រីកសុដន់ជាច្រើនត្រូវបានដាក់លក់នៅលើទីផ្សារ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាហារបំប៉នសម្រាប់ពង្រីកសុដន់ភាគច្រើនមានផ្ទុកទៅដោយឱសថរុក្ខជាតិមួយចំនួន ដែលមិនមានប្រភពច្បាស់លាស់ថានឹងមានសុវត្ថិភាពក្នុងការទទួលទាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្រុមហ៊ុនផលិតអាហារបំប៉នសម្រាប់ពង្រីកសុដន់ បាននិយាយពីអត្ថប្រយោជន៍នៃសារធាតុនានាដែលបានចម្លាញ់ចេញពីរុក្ខជាតិធម្មជាតិ និងមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែ វាមិនមែនជាការពិតនោះទេ។ ទោះជាយ៉ាងណា គ្មានការសិក្សាផ្នែកវេជ្ជសាស្រ្តណាមួយ ដែលបានបង្ហាញពីផលប្រយោជន៍ និងលទ្ធភាពពិតប្រាកដនៃសារធាតុដែលបានចម្លាញ់ចេញពីរុក្ខជាតិ ដែលអាចជួយជំរុញដល់ការរីកលូតលាស់នៃជាលិកាសុដន់របស់ស្ត្រីនោះទេ។
ផ្ទុយទៅវិញ ការសិក្សាមួយចំនួនបានរកឃើញថា ស្រ្តីអាចនឹងមានប្រតិកម្មថ្នាំយ៉ាងធ្ងន់ធ្ងរ ប្រសិនបើស្រ្តីទទួលទានអាហារូបត្ថម្ភធម្មជាតិសម្រាប់ពង្រីកសុដន់ ស្របពេលដែលគាត់បានទទួលទានឱសថប្រឆាំងនឹងឈាមកក ដូចជា Warfarin (Coumadin, Jantoven) ។
ប្រសិនបើអ្នកចង់បានសុដន់ធំ អ្នកគួរធ្វើលំហាត់ប្រាណសាច់ដុំទ្រូងមួយចំនួនដើម្បីរក្សាសុវត្ថិភាព និងសុខភាពរបស់រាងកាយ។ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យអំពីជម្រើសដែលមានប្រសិទ្ធិភាពផ្សេងទៀត ដូចជាការកែសុដន់ជាដើម៕