មូលហេតុ
មូលហេតុចម្បង ដែលធ្វើឲ្យអ្នក ហូរឈាមច្រមុះ គឺដោយសារតែ ការឆ្លងមេរោគនៅស៊ីនុស ជំងឺគ្រុនផ្តាសាយធំ ការប្រើប្រាស់ថ្នាំលើសកម្រិត ការប្រើថ្នាំបាញ់ច្រមុះច្រើនពេក ជំងឺគ្រាប់ឈាម (ដូចជា ជំងឺមហារីកគ្រាប់ឈាម) ជំងឺសួត ជំងឺឈាមមិនងាយកក និងការប៉ះទង្គិចចំច្រមុះ ឬផ្ទៃមុខ។
រោគសញ្ញា
រោគសញ្ញា គឺងាយសម្គាល់ ហើយអ្នកជំងឺនឹងដឹងដោយខ្លួន ពីព្រោះតែមានការហូរឈាម ចេញពីច្រមុះផ្ទាល់តែម្តង។
ការព្យាបាល
ជម្រើសទីមួយ គឺការសង្គ្រោះបឋម ដែលមានន័យថា អ្នកជំងឺត្រូវជួយខ្លួនឯងភ្លាមៗ ហើយត្រូវហៅអ្នកដ៏ទៃឲ្យជួយ តាមដែលអាចធ្វើទៅបាន។ អ្នកជំងឺគួរតែច្របាច់ ឬខ្ទប់ក្តោងច្រមុះឲ្យជាប់ហើយអង្គុយចុះ។ កុំងើយក្បាលឡើងលើ ពីព្រោះតែវាអាច ធ្វើឲ្យឈាមហូរចូល ទៅក្នុងបំពង់ក ឬបំពង់ខ្យល់របស់អ្នក ដែលជាហេតុធ្វើឲ្យអ្នកឈ្លក់បាន។ ចូរកុំប្រើទឹកកក ដើម្បីស្អំ ពីព្រោះវាមិនអាចជួយ អ្នកបាននោះឡើយ។ បើអាច អ្នកគួរតែផ្តល់សំណើម ដល់បរិយាកាស ដើម្បីអ្នកងាយស្រួល (បើកម៉ាស៊ីនផ្តល់សំណើម) ពីព្រោះ វាក៏អាចជួយសម្រួល បញ្ហាឈាមច្រមុះបានផងដែរ។ ក្រោយ ១០ នាទី បើមិនធូរ អ្នកត្រូវទៅពិនិត្យ ជាមួយគ្រូពេទ្យភ្លាម ប៉ុន្តែ បើវាបានទៅវិញ អ្នកអាចសម្រួលអារម្មណ៍ ហើយមិនចាំបាច់ ទៅពេទ្យក៏បានដែរ តែត្រូវតាមដានថាតើ វាមានកើតឡើងសារជាថ្មីដែរឬទេ។
វិធីសាស្ត្រការពារ
ចូរបន្ថែមផ្លែឈើមានជាតិជូរ ទៅក្នុងរបបអាហាររបស់អ្នក។ ផ្លែឈើជូរៗ មានផ្ទុកសារធាតុ bioflavonoids ដែលអាចជួយការពារ សរសៃឈាមពីដាច់រលាត់ ហើយវានឹងបន្ថយ ឱកាសនៃការហូរឈាមច្រមុះ៕