Join with Health.com.kh on Telegram

ជំងឺគ្រុនឈាម គឺជាជំងឺដែលបង្កឡើងដោយសត្វមូស ហើយកើតឡើងនៅក្នុងតំបន់ត្រូពិច និងតំបន់នៅជិតត្រូពិច។ ជំងឺគ្រុនឈាមកម្រិតមធ្យម អាចបណ្តាលឲ្យគ្រុនក្ដៅខ្លាំង រមាស់ ឈឺសាច់ដុំ និងសន្លាក់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ចំពោះជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរ ត្រូវបានគេហៅថា ជំងឺគ្រុនឈាមដែលមានហូរឈាម ព្រោះវាអាចបង្កឲ្យមានការហូរឈាមយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យសម្ពាធឈាមថយចុះ និងអាចបណ្ដាលឲ្យស្លាប់បាន។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មនុស្សជាច្រើន ជាពិសេសកុមារ និងមនុស្សវ័យជំទង់ អាចនឹងមិនបណ្ដាលឲ្យមានសញ្ញា ឬរោគសញ្ញាណាមួយនៃជំងឺគ្រុនឈាម នៅក្នុងអំឡុងពេលកើតជំងឺគ្រុនឈាមកម្រិតស្រាល។

រោគសញ្ញាអាចកើតមានឡើងនៅថ្ងៃទី ៤ ទៅថ្ងៃទី១០ បន្ទាប់ពីថ្ងៃដែលត្រូវបានសត្វមូសដែលមានមេរោគគ្រុនឈាមខាំ។

សញ្ញា និងរោគសញ្ញានៃជំងឺគ្រុនឈាមភាគច្រើនរួមមាន ៖
• គ្រុនក្តៅ (៤១ អង្សារសេ)
• ឈឺក្បាល
• ឈឺសាច់ដុំ ឆ្អឹង និងសន្លាក់
• ឈឺចាប់នៅពីក្រោយភ្នែក
• កន្ទួលរមាស់ពេញខ្លួន
• ការចង្អោរ និងក្អួត
• កម្រមានការហូរឈាមតិចតួចពីអញ្ចាញធ្មេញ ឬច្រមុះ។

មនុស្សភាគច្រើនអាចជាសះស្បើយក្នុងរយៈពេលមួយសប្តាហ៍ក្រោយមក។ នៅក្នុងករណីខ្លះ រោគសញ្ញាកាន់តែធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់អាយុជីវិត។ សរសៃឈាមអាចនឹងមានការខូចខាត និងលេចធ្លាយ ហើយប្លាកែតនៅក្នុងឈាមនឹងធ្លាក់ចុះ ដែលអាចបណ្តាលឲ្យអ្នក ៖
• មានឈាមហូរចេញពីច្រមុះ និងមាត់
• ឈឺពោះធ្ងន់ធ្ងរ
• ក្អួតជាប្រចាំ
• ការហូរឈាមនៅក្រោមស្បែក ដែលអាចមើលទៅដូចជាស្នាមជាំ
• មានបញ្ហានៅក្នុងសួត ថ្លើម និងបេះដូង ៕