អ្នកអាចទប់ស្កាត់ការប៉ះពាល់ជាមួយមេរោគនៃជំងឺគ្រុនផ្ដាសាយបានតាមរយៈការអនុវត្តតាមគន្លឹះណែនាំដូចខាងក្រោមនេះ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• លាងដៃឲ្យបានញឹកញាប់ និងបង្រៀនកូនឲ្យធ្វើដូចនេះ ជាពិសេសនៅមុនពេលបរិភោគអាហារ បន្ទាប់ពីចេញពីបង្គន់ បន្ទាប់ពីចំណាយពេលនៅក្នុងហ្វូងមនុស្សជាច្រើន ឬនៅជិតអ្នកជំងឺ បន្ទាប់ពីឲ្យចំណីសត្វ និងអំឡុងពេលធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈជាដើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• បង្រៀនកូនអំពីរបៀបលាងដៃយ៉ាងហ្មត់ចត់ ទាំងបាតដៃ និងខ្នងដៃជាមួយសាប៊ូ ហើយលាងសម្អាតជាមួយទឹកហូរ។
• ប្រើជែលសម្រាប់លាងដៃ នៅពេលអ្នកមិនអាចលាងដៃជាមួយសាប៊ូ និងទឹក។
• ជៀសវាងការប៉ះពាល់ច្រមុះ មាត់ ឬភ្នែក ដើម្បីបង្កការចម្លងមេរោគ និងបាក់តេរីចូលទៅក្នុងរាងកាយដែលអាចបណ្តាលឲ្យឆ្លងមេរោគ។
• ខ្ទប់មាត់នៅពេលក្អក និងបិទច្រមុះនៅពេលកណ្តាស់ ហើយត្រូវបង្រៀនកូនអំពីរបៀបនេះដែរ។ ងាកចេញពីអ្នកដទៃនៅពេលក្អក ឬកណ្តាស់ និងដើម្បីជៀសវាងការឆ្លងមេរោគទៅអ្នកដទៃ។
• ជៀសវាងផឹកដបទឹក និងសម្ភារៈប្រើប្រាស់ជាមួយអ្នកដទៃ៕