ថ្នាំគ្រាប់ពន្យារកំណើតភាគច្រើន ជាការរួមបញ្ចូលគ្នានៃអ័រម៉ូន estrogen និង progestogen ដែលអាចបញ្ឈប់នូវការបញ្ចេញពងអូវុលជារៀងរាល់ខែបាន។ ការមិនបញ្ចេញពងអូវុល បានធ្វើឲ្យស្ត្រីមិនអាចមានផ្ទៃពោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ថ្នាំគ្រាប់ពន្យារកំណើត ដែលមានតែអ័រម៉ូន progestogen ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ចំពោះស្ត្រីដែលមានអាយុច្រើនជាង ៣៥ ឆ្នាំ និងស្ត្រីបំបៅដោះកូន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលអ្នកបញ្ឃប់ប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត អ្នកអាចរង់ចាំរយៈពេលត្រឹមតែ ១ ឬ ២ ខែ អ្នកនឹងអាចមានផ្ទៃពោះម្ដងទៀតបាន បើទោះបីជាអ្នកប្រើថ្នាំគ្រាប់ពន្យារកំណើតយូរប៉ុណ្ណាក៏ដោយ។
នៅពេលអ្នកបញ្ឃប់ប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតដំបូង អ្នកអាចជួបប្រទះនូវការធ្លាក់ឈាមនេះដោយសារឥទ្ធិពលនៃអ័រម៉ូន ដែលនឹងត្រូវចាកចេញពីប្រព័ន្ធនៃសរីរាង្គរបស់អ្នក។
ស្ត្រីខ្លះ ការបញ្ចេញពងអូវុលអាចនឹងត្រូវពន្យារពេល នៅពេលបញ្ឃប់ប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើតដំបូង។ ដូច្នេះ វាអាចមានការលំបាកក្នុងការប៉ាន់ប្រមាណកាលបរិច្ឆេទកំណត់នៃការមានផ្ទៃពោះរបស់អ្នក។ ចំពោះស្ត្រីមួយចំនួនមិនអាចមានរដូវក្នុងរយៈពេលមួយយ៉ាងយូរ បន្ទាប់ពីការបញ្ឈប់ការប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើត៕