អនាម័យល្អ អាចជួយការពារការរលាកទ្វារមាសប្រភេទមួយចំនួន កុំឲ្យកើតឡើងម្ដងទៀត និងអាចកាត់បន្ថយរោគសញ្ញាមួយចំនួនបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នោះ អ្នកត្រូវអនុវត្តន៍នូវវិធីសាស្ត្រមួយចំនួនដូចជា ៖
• ជៀសវាង ការងូតទឹកនៅក្នុងអាងទឹកក្តៅ និងស្ប៉ាទឹកជាដើម ហើយត្រូវលាងជម្រះសាប៊ូឲ្យបានស្អាតនៅប្រដាប់បន្តពូជផ្នែកខាងក្រៅបន្ទាប់ពីងូតទឹករួច ហើយត្រូវសំងួតឲ្យបានស្ងួតល្អដើម្បីបង្ការការរលាក ហើយមិនត្រូវប្រើសាប៊ូដែលមានក្លិនក្រអូប ឬអាក្រក់ខ្លាំង ហើយក៏មិនត្រូវប្រើទឹកអនាម័យ ឬថ្នាំសំលាប់បាក់តេរី ដើម្បីធ្វើការលាងសម្អាតនោះដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ជៀសវាងការប្រើប្រាស់សំឡីអនាម័យដែលមានក្លិនក្រអូប។
• ត្រូវជូតសម្អាតពីមុខទៅក្រោយ បន្ទាប់ពីបត់ជើងធំរួច ដើម្បីការពារការរីករាលដាលនៃបាក់តេរីពីលាមកចូលទៅក្នុងទ្វារមាស។
• មិនត្រូវប្រើទឹកថ្នាំសម្រាប់លាងសម្អាត ព្រោះថាវាអាចមានការរំខានដល់សារពាង្គកាយធម្មតាដែលរស់នៅក្នុងទ្វារមាស និងអាចបង្កើនការប្រឈមនៃការឆ្លងនៅមេរោគទ្វារមាស។
• ប្រើស្រោមអនាម័យនៅពេលរួមភេទ ដើម្បីការពារការឆ្លងមេរោគតាមរយៈការផ្លូវភេទ។
• ត្រូវស្លៀកលីអូមានជាតិកប្បាស ហើយកុំស្លៀកនៅពេលគេង ដើម្បីការពារបញ្ហាសំណើមនៅជុំវិញប្រដាប់បន្ដពូជ៕