ការរមួលក្រពើ អាចនឹងកើតមានឡើងដោយមិនដឹងមូលហេតុ ប៉ុន្តែ វាអាចជារោគសញ្ញា ឬផលវិបាកនៃបញ្ហាសុខភាពមួយចំនួនផងដែរ។
សម្រាប់អ្នកដែលឧស្សាហ៍ឈឺសាច់ដុំ ឬរមួលក្រពើ អាហារខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរញ៉ាំ ៖
ឪឡឹកសំបូរជាតិទឹក
វាមានទឹកប្រហែល ៩០% ដូច្នេះនៅពេលអ្នកត្រូវការអាហារដែលមានជាតិទឹក នោះឪឡឹកមួយពែងនឹងអាចជួយអ្នកបាន ជាពិសេសការរមួលក្រពើដោយសារការខ្វះជាតិទឹក។
ទឹកដោះគោ
វាជាប្រភពអេឡិចត្រូលីតធម្មជាតិដូចជាកាល់ស្យូម ប៉ូតាស្យូម និងសូដ្យូម។ វាល្អសម្រាប់អ្នកឧស្សាហ៍រមួលក្រពើ និងឈឺសាច់ដុំ។ វាផ្ទុកទៅដោយប្រូតេអ៊ីនដែលជួយជួសជុលជាលិកាសាច់ដុំបន្ទាប់ពីហាត់ប្រាណ។ ទាំងអស់នេះហើយដែលវាអាចជួយការពារប្រឆាំងនឹងការរមួលសាច់ដុំ។
ផ្លែប័រ
ផ្លែប័រ សំបូរជាតិប៉ូតាស្យូម ដែលវាសំខាន់ណាស់ ព្រោះវាជួយសាច់ដុំរបស់អ្នកឲ្យធ្វើការ និងរក្សាបេះដូងអ្នកឲ្យមានសុខភាពល្អ។ វាអាចជួយកុំឲ្យសាច់ដុំរមួលក្រពើ។
ក្រៅពីផលិតផលខាងលើនេះ គ្រូពេទ្យមួយចំនួននឹងណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់ ដើម្បីបន្ថយរោគសញ្ញា និងផលវិបាក ប្រសិនបើអ្នកឧស្សាហ៍រមួលក្រពើ នោះគឺ Uvimag B6 ©។
Uvimag B6 © ជាឱសថដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំបាត់កាត់បន្ថយ និងព្យាបាលការរមួលក្រពើ។ ក្រៅពីនេះ Uvimag B6 © ក៏អាចជួយព្យាបាលរោគអស់កម្លាំង ការឈឺសាច់ដុំ ធ្វើឲ្យគេងលក់ស្រួល និងមានអារម្មណ៍ល្អ។
សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕