ជំងឺរលាកស្រោមខួរក្បាល ជាធម្មតាកើតឡើងដោយសារការឆ្លងមេរោគបាក់តេរី ឬវីរុស ដែលអាចបង្កឲ្យមានជំងឺរលាកស្រោមខួរក្បាល ដែលអាចរីករាលដាលតាមរយៈ ការក្អក កណ្តាស់ ការថើប ឬការបរិភោគរួមគ្នា ប្រើច្រាសដុសធ្មេញរួមគ្នា ឬការជក់បារី។ អ្នកក៏អាចមានហានិភ័យខ្ពស់ ប្រសិនបើអ្នករស់នៅ ឬធ្វើការជាមួយអ្នកជំងឺរលាកស្រោមខួរក្បាល ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីទប់ស្កាត់ការឆ្លងជំងឺរលាកស្រោមខួរក្បាល អ្នកត្រូវ ៖
• លាងសម្អាតដៃដោយប្រុងប្រយ័ត្ន និងត្រូវជៀសវាងការប៉ះពាល់ភ្នាក់ងារបង្ករោគ។ អ្នកត្រូវបង្រៀនកូនអំពីវិធីលាងសម្អាតដៃជាមួយសាប៊ូ និងទឹកឲ្យបានម៉ត់ចត់ និងញឹកញាប់ ជាពិសេសនៅមុនពេលបរិភោគអាហារ និងបន្ទាប់ពីចេញពីបង្គន់ ការចំណាយពេលនៅកន្លែងសាធារណៈដែលមានមនុស្សច្រើន ឬក្រោយពេលផ្ដល់ចំណីឲ្យសត្វចិញ្ចឹម។
• ការអនុវត្តក្បូនអនាម័យល្អ ដោយមិនត្រូវញុំភេសជ្ជៈ អាហារ ក្រែមលាបបបូរមាត់ ឬច្រាសដុសធ្មេញរួមគ្នា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ថែរក្សាសុខភាពឲ្យបានល្អ ដោយការសម្រាកឲ្យបានគ្រប់គ្រាន់ ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងការទទួលទានអាហារដែលមានសុខភាពល្អ ដូចជា ផ្លែឈើ បន្លែនិងគ្រាប់ធញ្ញជាតិ។
• ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ។
• ប្រសិនបើអ្នកមានផ្ទៃពោះ អ្នកត្រូវយកចិត្តទុកដាក់លើការទទួលទានអាហារ ដោយត្រូវជៀងវាងបរិភោគអាហារដែលមិនបានឆ្អិនល្អ និងមិនត្រូវបរិភោគប្រភេទអាហារដែលមានឈីសនោះទេ។
• ការចាក់ថ្នាំបង្ការជំងឺរលាកស្រោមខួរក្បាល ៕