ស្រ្តីជាម្តាយ តែងតែមានការព្រួយបារម្ភ អំពីសុខភាពរបស់កូនជានិច្ច ជាពិសេស គឺទម្ងន់តែម្តង។ ជាមួយគ្នានេះផងដែរ ស្រ្តីភាគច្រើន តែងប្រាថ្នាចង់បានកូន មានសាច់ មានឈាម ធាត់ទ្រលុកទ្រលន់ ទើបមើលទៅគួរឲ្យខ្នាញ់។

អញ្ចឹង តើកូនរបស់អ្នក កំពុងតែមានបញ្ហា ក្នុងញ៉ាំចំណី ឬស្គមខុសពីធម្មតាដែរឬទេ? បើពិតជាអញ្ចឹងមែននោះ សូមប្រញាប់ប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យជំនាញភ្លាមទៅ ពីព្រោះ ជួនកាល វាអាចបណ្តាលមកពី ជំងឺផ្សេងៗបាន។

យ៉ាងណាមិញ បើសុខភាពកូនធម្មតា ហើយមិនដែលឈឺអីនោះទេ វាប្រហែលជា បណ្តាលមកពី កត្តាចំណីអាហារ ដែលគេទទួលទាន ហើយមើលទៅ។

កុំបារម្ភអី ថ្ងៃនេះ យើងខ្ញុំនឹងប្រាប់អ្នក នូវចំណីអាហារមួយចំនួន ដែលអ្នកគួរតែឲ្យគេញ៉ាំ ដើម្បីឆាប់ឡើងគីឡូ។

១. ផលិតផលធ្វើពីប័រ ជាពិសេស ប័រគ្រាប់ផ្លែឈើ
ប័រ មិនមែនសុទ្ធតែអាក្រក់ ដូចជាការចោទប្រកាន់នោះទេ ពីព្រោះ ប័រ ក៏មានផ្ទុកជាតិខ្លាញ់ និងសារធាតុចិញ្ចឹម ដែលជាជម្រើសដ៏ត្រឹមត្រូវ សម្រាប់ក្មេងដែលមាន រាងកាយស្គមស្គាំងផងដែរ។ អ្នកអាចឲ្យគេញ៉ាំសាំងវ៉ិច ដែលអ្នកធ្វើដោយផ្ទាល់ដៃ ដោយបន្ថែមនូវ រសជាតិប័រដែលគេចូលចិត្ត។

២. ទឹកដោះគោ និងម្សៅក្រែម
ទឹកដោះគោ ជាប្រភពដ៏ល្អ នៃជាតិប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ព្រមទាំងសារធាតុចិញ្ចឹម ជាច្រើនផ្សេងទៀត។ ដូច្នេះ អ្នកត្រូវប្រាកដថា កូនរបស់អ្នក បានផឹកទឹកដោះគោ យ៉ាងហោចណាស់ ២ កែវក្នុងមួយថ្ងៃ។ ម្សៅក្រែម ក៏មានប្រយោជន៍ ដូចគ្នាផងដែរ។

៣. ស៊ុតសត្វ
ពងមាន់ ពងទា ជាប្រភពនៃប្រូតេអ៊ីន ដែលកូនអ្នកត្រូវការ ដើម្បីបង្កើនសាច់ដុំ និងទម្ងន់។ ស៊ុត ១០០ ក្រាម មានប្រូតេអ៊ីន ១៣ ក្រាមហើយ។ ស៊ុត មានផ្ទុកទៅដោយ វីតាមីន A និង B12 ដែលជាតម្រូវការចាំបាច់ សម្រាប់ការលូតលាស់របស់កុមារ។ ការញ៉ាំស៊ុតមួយគ្រាប់រាល់ថ្ងៃ អាចជំនួសថ្នាំគ្រាប់វីតាមីន ដែលគេត្រូវការបាន។

៤. ផ្លែចេក
ក្រៅពីផ្តល់ថាមពល ចេកមួយផ្លែ អាចមានកាឡូរីដល់ទៅ ១០៥។ ចេក ក៏មានជាតិកាបូអ៊ីដ្រាតផងដែរ។ យកល្អ គួរតែឲ្យកូនរបស់អ្នក ញ៉ាំចេកជាមួយនឹងទឹកដោះគោ។

៥. ផ្លែប័រ
ផ្លែប័រ ជាជម្រើសមួយទៀត ប្រសិនបើអ្នក ចង់ឲ្យកូនឡើងគីឡូ ពីព្រោះ វាសម្បូរជាតិខ្លាញ់ កាឡូរី និងវីតាមីន ដែលចាំបាច់ សម្រាប់ការលូតលាស។។

៦. សាច់មាន់ និងសាច់សត្វ
ប្រូតេអ៊ីន មាននាទីសំខាន់ ក្នុងការបង្កើតសាច់ដុំ ដូច្នេះ បើចង់ឡើងគីឡូ សាច់ ជាជម្រើសទីមួយហើយ ប៉ុន្តែ ត្រូវប្រាកដថា វាជាសាច់ស្រស់ គ្មានជាតិគីមី និងគ្មានជាតិខ្លាញ់ច្រើន។ វិធីចម្អិនដែលល្អ គឺស្ងោរ ស៊ុប និងចំហុយ។

៧. ដំឡូងបារាំង
ហេតុអ្វីជនជាតិអឺរ៉ុប មានរាងកាយធាត់ៗម្លេះ? ពីព្រោះ ពួកគេញ៉ាំសាច់ ប័រ និងដំឡូងបារាំងច្រើន។ អញ្ចឹង អ្នកសាកល្បងសិនទៅ។

៨. បន្លែ និងផ្លែឈើតាមរដូវ
បន្លែ និងផ្លែឈើ ជារបស់ដែលមិនអាចអត់បានឡើយ ប្រសិនបើអ្នក ប្រាថ្នាចង់បានកូន មានសុខភាពល្អ ហើយរាងកាយមាំមួន។ ចូរឲ្យគេញ៉ាំឲ្យបានច្រើន និងឆ្លាស់គ្នាទៅតាមរដូវ។

អ្នកត្រូវចងចាំថា ការញ៉ាំតែមួយមុខ មិនអាចធ្វើឲ្យកូនអ្នក ធាត់បានឡើយ ដូច្នេះ យកល្អ គួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យ ហើយបន្ថែមការហាត់ប្រាណផង។

ក្រៅពីអាហារពិសេសៗខាងលើនេះ យើងខ្ញុំសូមណែនាំនូវផលិតផលដ៏ពិសេស ដែលអាចជួយដល់ការលូតលាស់ និងជំនួយសុខភាពទូទៅរបស់កូនអ្នក។

ទឹកដោះគោ Babybio គឺជាទឹកដោះគោសរីរាង្គ (Organic) ដំបូងគេតែមួយគត់ របស់ប្រទេសបារាំង ដែលបាននាំចូល មកកាន់ប្រទេសកម្ពុជា ដោយក្រុមហ៊ុន Comptoir Europe Pacifique Co, Ltd។ វាជាផលិតផលទឹកដោះគោដ៏ល្បីល្បាញ ដែលមានអាយុកាលជាង ២០ ឆ្នាំមកហើយ។

ទឹកដោះគោសរីរាង្គ Babybio ត្រូវបានទទួលស្គាល់ ដោយសហគមន៍អឺរ៉ុប និងក្រសួងសុខាភិបាលបារាំង និងកម្ពុជា ថាជាផលិតផលទឹកដោះគោសរីរាង្គដ៏ល្អ ជួយទារក និងកុមារឲ្យលូតកម្ពស់ បង្កើនភាពចងចាំ ជំនួយភ្នែក ស្បែក និងការលូតលាស់ប្រពន្ធ័សរីរាង្គ និងអវៈយវៈ។

Omega3, DHA, ARA បូកបន្ថែមជាមួយវីតាមីន ជាតិរ៉ែ ជាច្រើនប្រភេទផ្សេងទៀត ហើយជាពិសេស មានជាតិកាកសរសៃ (Fiber) ដែលចម្រាញ់ចេញពីបន្លែស្រស់ សាច់ស្រស់ អាចជួយរក្សាទម្ងន់កុមារឲ្យសមស្រប ទៅតាមអាយុ និងការលូតលាស់ ជាមួយនឹងការបន្ថែមសារធាតុ Bifidus ធម្មជាតិ ដែលអាចជួយសំរួលដល់ប្រពន្ធ័រំលាយអាហារ និងការបន្ទោរបង់ កុមារ និងទារក មិនឲ្យក្ដៀន រាគ និងធ្វើឲ្យបន្ទោរបង់បានទៀងទាត់។ គ្រប់វីតាមីន នៅក្នុងទឹកដោះគោសរីរាង្គ Babybio គឺចម្រាញ់ចេញពីធម្មជាតិ ១០០% សុទ្ឋសាធ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង