ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការមានគភ៌ អាចត្រូវបានរងផលប៉ះពាល់ដោយសារកម្រិតនៃភាពតានតឹងរបស់អ្នក។
កម្រិតខ្ពស់នៃភាពតានតឹង អាចផ្ដល់ផលប៉ះពាល់អវិជ្ជមានលើសុខភាពរបស់អ្នក ប៉ុន្តែការស្រាវជ្រាវថ្មីមួយបានបង្ហាញថា វាក៏អាចមានឥទ្ធិពលលើស្រ្តីដែលកំពុងព្យាយាមចង់មានគភ៌ផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យោងតាមការសិក្សាថ្មីជាច្រើនបានបង្ហាញថា ភាពស្ត្រេសអាចបង្កើនឱកាសនៃការបាត់បង់ការមានផ្ទៃពោះ ចំពោះស្ត្រីទ្វេដង ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដោយសារ ស្ត្រីដែលមានកម្រិតអ័រម៉ូន Alpha amylase ខ្ពស់ជាងបុរស ។
ភាពស្ត្រេសមិនត្រឹមតែបង្កឲ្យមានបញ្ហាក្នុងការមានផ្ទៃពោះនៅលើកដំបូងនោះទេ វាក៏អាចធ្វើឲ្យស្ត្រីពិបាកមានផ្ទៃពោះលើកទីពីរផងដែរ។
ដូច្នោះ ប្រសិនបើអ្នកកំពុងព្យាយាមចង់មានគភ៌ អ្នកត្រូវស្វែងរកគន្លឹះដើម្បីកាត់បន្ថយកម្រិតនៃការថប់បារម្ភ និងវិធីគ្រប់គ្រងភាពតានតឹងនៅក្នុងគ្រួសារផងដែរ៕