ការលូតលាស់យឺតយ៉ាវ អាចបណ្តាលមកពីកត្តាជាច្រើន។ មូលហេតុទូទៅបំផុតរួមមាន ៖
ប្រវត្តិគ្រួសារមានកម្ពស់ទាប
ប្រសិនបើឪពុកម្តាយ ឬសមាជិកគ្រួសារផ្សេងទៀតមានកម្ពស់ខ្លី វាជារឿងធម្មតាទេដែលកុមារលូតលាស់ក្នុងអត្រាទាបជាងមិត្តភក្តិរបស់ពួកគេ។ ក្មេងអាចខ្លីជាងធម្មតាដោយសារតែហ្សែន។
ការលូតលាស់យឺតយ៉ាវ
កុមារដែលមានជំងឺនេះ គឺធំធាត់យឺត ប៉ុន្តែគេលូតលាស់ក្នុងអត្រាធម្មតា ហើយក៏នឹងអាចខ្ពស់តាមធម្មតាផងដែរ។ ជាធម្មតា ពួកគេមាន “អាយុឆ្អឹង” ដែលពន្យារពេល មានន័យថាឆ្អឹងរបស់ពួកគេលូតលាស់យឺតជាងអត្រាអាយុរបស់ពួកគេ។ ពួកគេក៏មានទំនោរទៅរកភាពពេញវ័យយឺតជាងមិត្តភក្តិរបស់ពួកគេដែរ។
កង្វះអ័រម៉ូនលូតលាស់
កុមារដែលមានកង្វះ GH ផ្នែកខ្លះ ឬពេញលេញនឹងមិនអាចទ្រទ្រង់អត្រាលូតលាស់ប្រកបដោយសុខភាពល្អបានទេ។
មូលហេតុផ្សេងទៀតនៃការលូតលាស់យឺតយ៉ាវរួមមាន ៖
• មានជំងឺពីកំណើត
• មានជំងឺគ្រោងឆ្អឹង ដែលបណ្តាលឲ្យមានបញ្ហាជាមួយនឹងការលូតលាស់ឆ្អឹង
• កើតមានប្រភេទមួយចំនួននៃជំងឺស្លេកសាំង
• មានជំងឺតម្រងនោម បេះដូង ជំងឺរំលាយអាហារ ឬសួត
• ការប្រើថ្នាំមួយចំនួនដោយម្តាយបង្កើតក្នុងពេលមានផ្ទៃពោះ
• អាហារូបត្ថម្ភមិនល្អ (ញ៉ាំមិនគ្រប់ ឬមិនត្រឹមត្រូវ)
• ភាពតានតឹងធ្ងន់ធ្ងរ។
តើអ្នកម្តាយគួរធ្វើបែបណា?
ការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ គឺជារឿងចាំបាច់បំផុត។ គ្រូពេទ្យអាចនឹងធ្វើតេស្ត ឬពិនិត្យមើលលើប្រវត្តិគ្រួសារ និងសុខភាពជាក់ស្តែង ដើម្បីកំណត់ពីមូលហេតុដែលធ្វើឲ្យកូនអ្នកលូតលាស់យឺតជាងធម្មតា។
គ្រូពេទ្យអាចនឹងណែនាំឲ្យអ្នកពង្រឹងបន្ថែមចំពោះរបៀបរស់នៅ របបអាហារ និងការហាត់ប្រាណ ដើម្បីជម្រុញដល់ការលូតលាស់របស់កូនអ្នក។
យើងខ្ញុំសូមណែនាំនូវផលិតផលដ៏ពិសេស ដែលអាចជួយដល់ការលូតលាស់ និងជំនួយសុខភាពទូទៅរបស់កូនអ្នក។
ទឹកដោះគោ Babybio គឺជាទឹកដោះគោសរីរាង្គ (Organic) ដំបូងគេតែមួយគត់ របស់ប្រទេសបារាំង ដែលបាននាំចូល មកកាន់ប្រទេសកម្ពុជា ដោយក្រុមហ៊ុន Comptoir Europe Pacifique Co, Ltd។ វាជាផលិតផលទឹកដោះគោដ៏ល្បីល្បាញ ដែលមានអាយុកាលជាង ២០ ឆ្នាំមកហើយ។
ទឹកដោះគោសរីរាង្គ Babybio ត្រូវបានទទួលស្គាល់ ដោយសហគមន៍អឺរ៉ុប និងក្រសួងសុខាភិបាលបារាំង និងកម្ពុជា ថាជាផលិតផលទឹកដោះគោសរីរាង្គដ៏ល្អ ជួយទារក និងកុមារឲ្យលូតកម្ពស់ បង្កើនភាពចងចាំ ជំនួយភ្នែក ស្បែក និងការលូតលាស់ប្រពន្ធ័សរីរាង្គ និងអវៈយវៈ។
Omega3, DHA, ARA បូកបន្ថែមជាមួយវីតាមីន ជាតិរ៉ែ ជាច្រើនប្រភេទផ្សេងទៀត ហើយជាពិសេស មានជាតិកាកសរសៃ (Fiber) ដែលចម្រាញ់ចេញពីបន្លែស្រស់ សាច់ស្រស់ អាចជួយរក្សាទម្ងន់កុមារឲ្យសមស្រប ទៅតាមអាយុ និងការលូតលាស់ ជាមួយនឹងការបន្ថែមសារធាតុ Bifidus ធម្មជាតិ ដែលអាចជួយសំរួលដល់ប្រពន្ធ័រំលាយអាហារ និងការបន្ទោរបង់ កុមារ និងទារក មិនឲ្យក្ដៀន រាគ និងធ្វើឲ្យបន្ទោរបង់បានទៀងទាត់។ គ្រប់វីតាមីន នៅក្នុងទឹកដោះគោសរីរាង្គ Babybio គឺចម្រាញ់ចេញពីធម្មជាតិ ១០០% សុទ្ឋសាធ៕