គ្មានតួលេខជាក់លាក់ណាមួយដែលបញ្ជាក់ថា ទារកដែលមានសុខភាពល្អប្រសើរអាចធាក់មួយថ្ងៃប៉ុន្មានដងនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកក៏ប្រហែលជាមិនបានធ្វើកំណត់ត្រានូវចលនារបស់ទារកដែលបានកើតឡើងជារៀងរាល់ថ្ងៃនោះផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការធ្វើចលនារបស់ទារកតាមរយៈការធាក់ បានផ្ដល់ផលប្រយោជន៍ជាច្រើនដើម្បីបង្ហាញថាតើទារកមាន ឬមិនមានបញ្ហា។ វាជាភាពងាយស្រួលមួយ ដើម្បីបញ្ចប់នូវការព្រួយបារម្ភរបស់ឪពុកម្ដាយ។
ទារកធាក់នៅក្នុងអំឡុងពេលដែលគេភ្ញាក់ ហើយអ្នកក៏អាចដឹងថា តើពេលណាដែលទារកភ្ញាក់ និងពេលណាដែលទារកគេង។ ដូច្នោះ អ្នកនឹងមានភាពងាយស្រួលក្នុងការរៀនពីចង្វាក់នៃចលនារបស់ទារក។
ទារកទាំងអស់មានលំនាំនៃការធ្វើចលនាផ្សេងៗគ្នា ប៉ុន្តែអ្នកអាចនឹងស្គាល់នូវការធ្វើចលនាធម្មតារបស់ទារកនៅក្នុងផ្ទៃអ្នក។ ប្រសិនបើ អ្នកបានកត់សម្គាល់ឃើញថាមានការផ្លាស់ប្តូរនៃចលនារបស់ទារក ឬទារកមិនសូវធាក់ដូចរាល់ដង អ្នកត្រូវទៅជួបជាមួយវេជ្ជបណ្ឌិតជាបន្ទាន់៕