ជំងឺឬសដូងបាត គឺជាការរីកប៉ោងសរសៃវ៉ែននៅក្នុងរន្ធគូថ ហើយជាធម្មតា វាពុំបង្កឲ្យមានការឈឺចាប់អ្វីនោះទេ ប៉ុន្តែវាអាចបង្កឲ្យមានការហូរឈាម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺឬសដូងបាត អាចនឹងបង្កឲ្យមានការឈឺចាប់នៅផ្នែកខាងក្រៅ ដែលអាចនឹងមើលឃើញដោយគ្រូពេទ្យ នៅពេលអ្នកមានជំងឺឬសដូងពីខាងក្រៅ។ ការធ្វើតេស្ត និងតិចនិចមួយចំនួនដើម្បីធ្វើរោគវិនិច្ឆ័យជំងឺឬសដូងបាតមានដូចជា ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
– ការពិនិត្យរន្ធគូថ ដើម្បីស្វែងរកភាពមិនប្រក្រតី ហើយនៅក្នុងអំឡុងពេលធ្វើការពិនិត្យរន្ធគូទដោយប្រើម្រាមដៃលូកមើល ដែលធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថាខុសប្រក្រតី។
– វេជ្ជបណ្ឌិតអាចពិនិត្យមើលផ្នែកខាងក្រោមនៃពោះវៀនធំ និងរន្ធគូថ ដោយ anoscope proctoscope ឬ sigmoidoscope ។
វេជ្ជបណ្ឌិតអាចនឹងត្រូវការធ្វើការឆ្លុះពោះវៀនបន្ថែមទៀត ប្រសិនបើ ៖
• សញ្ញា និងរោគសញ្ញារបស់អ្នកបានបង្ហាញថា អ្នកអាចមានជំងឺប្រព័ន្ធរំលាយអាហារផ្សេងទៀត
• អ្នកមានកត្តាហានិភ័យ ចំពោះជំងឺមហារីកពោះវៀន
• អ្នកមានអាយុលើសពី ៥០ ឆ្នាំ និងមិនធ្លាប់ឆ្លុះពោះវៀនក្នុងរយៈពេលថ្មីៗនេះ។
ជាញឹកញាប់ អ្នកអាចបាត់ការឈឺចាប់បន្តិចបន្តួច ការហើម និងរលាកនៃឬសដូងបាតនៅពេលទទួលការព្យាបាលតាមផ្ទះដោយ ៖
• ត្រាំ ឬងូតទឹកក្ដៅឲ្យបានទៀងទាត់ ប្រមាណ ១០ ទៅ ១៥ នាទី ២ ទៅ៣ ដងក្នុងមួយថ្ងៃ
• លាងសម្អាតស្បែកនៅជុំវិញរន្ធគូថដោយទន់ភ្លន់ជាមួយនឹងទឹកក្តៅ ដោយមិនចាំបាច់ប្រើសាប៊ូ ព្រោះវាអាចធ្វើឲ្យអ្នកកាន់តែមានភាពធ្ងន់ធ្ងរបន្ថែមទៀត។ អ្នកត្រូវសំងួតឲ្យស្ងួតល្អ
• មិនត្រូវប្រើក្រដាសបង្គន់ស្ងួត ដើម្បីជូតសម្អាតរន្ធគូទឲ្យស្អាតនោះទេ បន្ទាប់ពីបន្ទោរបង់។
• អ្នកត្រូវក្រដាស ឬកន្សែងសើម ដែលមិនជាតិទឹកអប់ ឬសារធាតុអាល់កុល
• ស្អំទឹកកក ឬស្បោងទឹកត្រជាក់ នៅលើរុន្ធគូថដើម្បីកាត់បន្ថយការហើម
• ប្រើថ្នាំបំបាត់ការឈឺចាប់តាមមាត់ដូចជា Acetaminophen (Tylenol) ថ្នាំអាស្ពីរីន ឬ ibuprofen (Advil, Motrin IB) ដើម្បីជួយបន្ថយការឈឺចាប់ជាបណ្តោះអាសន្ន៕