ការញ៉ាំអាហារដែលផ្តល់នូវសុខភាពមិនធានាថា អ្នកនឹងស្រកទម្ងន់នោះទេ។ ទម្ងន់របស់អ្នកនឹងស្ថិតនៅដដែល ប្រសិនបើកាឡូរីដែលអ្នកបានញ៉ាំចូល និងកាឡូរីដែលអ្នកដុតស្មើគ្នា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកនឹងស្រកទម្ងន់ ប្រសិនបើអ្នកញ៉ាំកាឡូរីតិច ហើយអ្នកដុតកាឡូរីបានច្រើនជាង ផ្ទុយទៅវិញ អ្នកនឹងឡើងទម្ងន់ ប្រសិនបើអ្នកញ៉ាំកាឡូរីច្រើនជាងអ្នកដុត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការធ្វើលំហាត់ប្រាណផ្តល់ឲ្យអ្នកនូវការដុតកាឡូរីបន្ថែមជាងការញ៉ាំអាហារតែមួយមុខ។ ផែនការណ៍នៃការសម្រកទម្ងន់ទាំងអស់ដែលរួមមានទាំងការធ្វើលំហាត់ប្រាណនោះ មិនត្រឹមឲ្យអ្នកជោគជ័យតែមួយមុខនោះទេ ប៉ុន្តែវាក៏ផ្តល់ឲ្យអ្នកមានសុខភាពល្អផងដែរ។
ការញ៉ាំអាហារដែលផ្តល់នូវសុខភាព និងការធ្វើលំហាត់ប្រាណ នឹងធ្វើឲ្យអ្នករក្សាបានឆ្អឹង សាច់ដុំ និងកម្លាំងបេះដូងដែលរឹងមាំ និងបន្ថយហានិភ័យក្នុងការវិវត្តទៅជាជំងឺនានា។ ទោះបីជាអ្នកមិនស្រកទម្ងន់ក៏ពិតមែន ប៉ុន្តែអ្នកនឹងមានសុខភាពល្អ ហើយអ្នកនឹងមើលទៅស្រស់ស្អាតផងដែរ៕