បញ្ហាស្បែកស្ងួត អាចកើតឡើងដោយសារតែកត្តាដំណរពូជ ឬបរិស្ថាន។ អ្វីដែលអ្នកអាចធ្វើបាននោះ គឺធ្វើការផ្លាស់ប្តូររឿងតិចតួចមួយចំនួនចំពោះរបបអាហារ ផលិតផលថែរក្សាស្បែក មជ្ឈដ្ឋានក្នុងផ្ទះ និងអ្វីដែលអ្នកស្លៀកពាក់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួនតួចដែលអ្នកអាចធ្វើបាន។
• លាយសាច់ផ្លែឪឡឹកជាមួយនឹងទឹកត្រសក់ចូលគ្នា រួចយកមកលាបលើស្បែកកន្លែងណាដែលគិតថាស្ងួត ហើយទុកចោល ១០ នាទី។ បន្ទាប់មកលាងជម្រះនឹងទឹកត្រជាក់។ ការធ្វើបែបនេះក៏អាចបំបាត់ស្នាមដោយសារពន្លឺព្រះអាទិត្យបានដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ល្ហុងសម្បូរទៅដោយជាតិវីតាមីន A និង C ដែលអាចបំបាត់បញ្ហាស្នាមជ្រីវជ្រួញ និងស្បែកស្ងួតបាន ព្រមទាំងធ្វើឲ្យស្បែកមានលក្ខណៈរឹងមាំទៀត ដោយសារតែការផលិតសារធាតុកូឡាជែនច្រើន។ ដើម្បីបង្កើតល្បាយនេះបាន ចូរកាត់ល្ហុងជាដុំបួនជ្រុង ហើយលាយជាមួយទឹកឃ្មុំ និងទឹកដោះគោឆៅ។ ចូរលាយវាឲ្យសព្វល្អសិន ទើបយកទៅលាបលើស្បែកដែលស្ងួត។
ក្រៅពីនេះ ទម្លាប់នៃការញ៉ាំអាហារផ្តល់សុខភាព និងទទួលទានទឹកនៅពេលថ្ងៃឲ្យបានច្រើន អាចជួយឲ្យស្បែកទទួលបានសំណើម និងរូបរាងរបស់វាមកវិញបាន៕