អាហារឆា ឬចៀន គឺជារឿងគ្រោះថ្នាក់មួយសម្រាប់ជីវិតផ្លូវភេទ។ ពពួកដំឡូងចៀន មាន់ចៀន ប័រហ្គឺ សុទ្ធតែជាអាហារផ្ទុកទៅដោយជាតិខ្លាញ់មិនល្អ ដែលជះឥទ្ធិពលអាក្រក់ទៅលើកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ល្ហិតល្ហៃទៀតផង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តើវានឹងធ្វើឲ្យអ្នកមានអារម្មណ៍បែបណា នៅពេលរួមភេទជាមួយដៃគូដែលមិនសូវក្លៀវក្លានោះ? ក្រៅពីនេះ ជាតិខ្លាញ់ទាំងនោះអាចធ្វើឲ្យចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ ព្រមទាំងអាចធ្វើឲ្យគុណភាពមេជីវិតឈ្មោលថយចុះ និងផលិតបាននូវមេជីវិតឈ្មោលដែលខុសប្រក្រតីទៀតផង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូច្នេះ បើសិនជាអ្នកឃ្លានចង់ញ៉ាំអាហារចៀនបែបនេះមែន ចូរគិតអំពីផលប៉ះពាល់របស់វា ដែលអាចនឹងកើតមានចំពោះអ្នក ជាពិសេសជីវិតផ្លូវភេទតែម្តង។
ជាមួយគ្នានេះផងដែរ អាហារចៀននឹងធ្វើឲ្យអ្នកឡើងទម្ងន់ ដែលវាពិតជាមានផលអាក្រក់ចំពោះជីវិតផ្លូវភេទតែម្តង៕