ថ្វីបើការញ៉ាំបន្លែ និងផ្លែឈើល្អចំពោះសុខភាពរាងកាយ ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញផងដែរថា របបអាហារបួស អាចនាំឲ្យមាននិភ័យខ្ពស់នៃជំងឺមួយចំនួន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អាហារបួស ជាទូទៅត្រូវបានកំណត់ដោយការប្រើប្រាស់អាហារមានជាតិខ្លាញ់ និងកូឡេស្តេរ៉ូលទាប ការទទួលទានបន្លែ ផ្លែឈើ និងអង្ករសម្រូប។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការសិក្សាមួយបានអះអាងថា អាហារបួសទំនងជានាំឲ្យកើតរោគអាលែកស៊ីទ្វេដង និងអាចធ្វើឲ្យកើនឡើង ៥០% ចំពោះរោគគាំងបេះដូង និងជំងឺមហារីក បើប្រៀបធៀបជាមួយអ្នកដែលញ៉ាំសាច់។ ការសិក្សានេះបានរកឃើញថា ការបរិភោគអាហារបួស អាចបណ្តាលឲ្យមនុស្សមានសុខភាពមិនល្អ បើទោះបីជាពួកគេត្រូវបានគេរកឃើញថាមានទម្ងន់សមស្របជាមួយកំពស់ និងមានស្ថានភាពសេដ្ឋកិច្ចសង្គមខ្ពស់ជាងអ្នកដែលបានបរិភោគសាច់ក៏ដោយ។
ការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ក៏តិចផងដែរ ចំពោះអ្នកញ៉ាំអាហារបួស។
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានបញ្ជាក់ថា របបអាហារដែលនាំឲ្យមានសុខភាពល្អរួមមានផ្លែឈើ និងបន្លែច្រើនអាចជួយបន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដែលរួមមានជំងឺមហារីកជាដើម៕