ការចេះគ្រប់គ្រង់ទៅលើពេលវេលាឲ្យបានល្អ វាពិតជាសំខាន់ណាស់នៅក្នុងការជួយឲ្យជីវិតរបស់អ្នកមានតុល្យភាពទាំងជីវិតការសិក្សា និងជីវិតនៅក្នុងសង្គម។ ប្រសិនជាអ្នកជាមនុស្សម្នាក់ដែលមានការរៀបចំពេលវេលាបានយ៉ាងល្អ នោះអ្នកនឹងអាចធ្វើវាហើយបានតែក្នុងរយៈពេលមួយយ៉ាងខ្លី ហើយអ្នកនឹងមានពេលវេលាសម្រាប់ការសប្បាយផ្សេងៗរបស់អ្នកទៀតផង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនជាអ្នកជាមនុស្សដែលគ្រប់គ្រងលើពេលវេលាបានល្អ នោះអ្នកនឹងអាច ៖
• អ្នកនឹងអាចកាត់បន្ថយអារម្មណ៍ស្ត្រេស ឬក៏ក្តីបារម្ភនានា ៖ នៅពេលអ្នកបានរៀនពីការគ្រប់គ្រងលើពេលវេលារបស់អ្នកហើយ នោះអ្នកនឹងមិនទុកនូវការងាររបស់អ្នកចោលរហូតទាល់តែទឹកដល់ច្រមុះហើយទើបយកមកធ្វើនោះទេ ហើយអ្នកក៏មិនមានអារម្មណ៍ថាមានសម្ពាធនោះដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• អ្នកអាចមានពេលវេលាច្រើនសម្រាប់ការធ្វើការងាររបស់អ្នកឲ្យសម្រេច ពីព្រោះអ្នកបានចាប់ធ្វើវាតាំងតែពីវិនាទីដំបូង និងមានពេលវេលាច្រើនសម្រាប់ការស្រាវជ្រាវ ហើយនឹងពេលវេលាសម្រាប់ការពិនិត្យការងាររបស់អ្នកឡើងវិញផងដែរ។
• មួយវិញទៀតនោះ គឺអ្នកចំណេញពេលវេលា ៖ បន្ទាប់ពីអ្នកបានបញ្ចប់ការងាររបស់អ្នករួចរាល់ អ្នកនឹងមិនចាំបាច់ព្រួយបារម្ភពីវាទៀតទេ ដូច្នោះហើយអ្នកនឹងមានពេលវេលាគ្រប់គ្រាន់ធ្វើនូវអ្វីដែលអ្នកចង់ធ្វើ ដោយមិនមានពាក្យថា “ត្រូវតែធ្វើ” នៅក្នុងចិត្តរបស់អ្នកឡើយ៕