គ្រុនក្តៅ ឬក្តៅខ្លួន ត្រូវបានគេស្គាល់ផងដែរថា ជាការដែលមានសីតុណ្ហភាពខ្ពស់មួយនៅក្នុងខ្លួនរបស់អ្នក ហើយក៏មិនមែនជាការកើនឡើងដោយខ្លួនវាផ្ទាល់ដោយមិនមានហេតុផលដែរ។ ជាធម្មតា វាជារោគសញ្ញានៃស្ថានភាពជំងឺ ដែលជាញឹកញាប់បំផុត គឺ មានការឆ្លងមេរោគ ឬរលាក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាធម្មតា ការក្តៅខ្លួន ត្រូវបានភ្ជាប់ជាមួយការមិនស្រួលរាងកាយ ហើយមនុស្សភាគច្រើនមានអារម្មណ៍ល្អប្រសើរជាងមុន នៅពេលដែលអាការៈក្តៅត្រូវបានព្យាបាល។ ប៉ុន្តែវាអាស្រ័យលើអាយុរបស់អ្នក ស្ថានភាពកាយសម្បទា និងមូលហេតុនៃការក្តៅរបស់អ្នក។ អ្នកជំនាញជាច្រើនជឿថា ការក្តៅខ្លួន គឺជាការដែលខ្លួនអ្នកធ្វើការការពារ រាងកាយរបស់អ្នកប្រឆាំងនឹងការឆ្លងមេរោគ។ វាក៏មានមូលហេតុជាច្រើនទៀត ដែលមិនមែនជាការរលាកទេ ដែលធ្វើឲ្យមានការក្តៅខ្លួន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការក្តៅខ្លួន ត្រូវបានចាត់ទុកថាជាទូទៅមិនមានគ្រោះថ្នាក់នោះទេ ប៉ុន្តែការក្តៅខ្លួនខ្លាំងពេកក៏អាចបណ្ដាលឲ្យមានកំណើនគ្រោះថា្នក់ដល់រាងកាយរបស់អ្នកដែរ។ នេះអាចដោយសារតែមានសីតុណ្ហភាពក្តៅខ្លាំងបានផ្សារភ្ជាប់ជាមួយនឹងការរងរបួសដោយសារកម្តៅ ដូចជាជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅ និងជំងឺដាច់សរសៃឈាមខួរក្បាល។ ជាមួយនឹងការឡើងកំដៅខ្លាំងនោះ រូបរាងកាយរបស់អ្នកក៏លែងអាចគ្រប់គ្រងលើរាងកាយរបស់អ្នកបានដូចគ្នា។
ចំពោះកុមារដែលមានអាការៈក្តៅខ្លួន រោគសញ្ញាផ្សេងទៀតអាចមានដូចជា សន្លឹម មានភាពមួរម៉ៅ មិនមានចំណង់អាហារ មានឈឺបំពង់ក ក្អក ឈឺត្រចៀក និងការរាក ហើយវាគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ជូនពួកគាត់ទៅជួបវេជ្ជបណ្ឌិត៕