ការទល់លាមក អាចកើតមានឡើងនៅពេលដែលចលនារបស់ពោះវៀនពិបាកក្នុងការធ្វើចលនា ឬចលនារបស់វាតិចជាងមធ្មតា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មានរឿងជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីការពារការទល់លាមករបស់អ្នក។ ក្នុងចំណោមពួកវាទាំងនោះមានដូចជា ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• បរិភោគរបបអាហារឲ្យមានតុល្យភាពល្អ ជាពិសេសអាហារដែលមានជាិតសរសៃឲ្យបានច្រើន។ ប្រភពដ៏ល្អនៃជាតិសរសៃទាំងនោះរួមមាន ផ្លែឈើបន្លែ និង គ្រាប់ធញ្ញជាតិ។ ជាតិសរសៃ និងជាតិទឹក អាចធ្វើឲ្យយលាមកចេញពីពោះវៀនធំបានល្អ។
• ផឹកទឹកឲ្យបានពីពីរលីត្រ និងវត្ថុរាវផ្សេងទៀតក្នុងមួយថ្ងៃ។ ប៉ុន្តែ សារធាតុរាវដែលមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេ និងភេសជ្ជៈមួយចំនួន ហាក់បីដូចជាធ្វើឲ្យអ្នកមានការខ្សោះជាតិទឹក ហើយអ្នកគួរតែជៀសវាងវា រហូតដល់ទម្លាប់ពោះវៀនរបស់អ្នកត្រឡប់ទៅធម្មតាវិញ។ មនុស្សមួយចំនួនប្រហែលជាត្រូវជៀសវាងការទទួលទានទឹកដោះគោផងដែរ។
• ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
• ទៅបន្ទោរបង់ ប្រសិនបើអ្នកមានអារម្មណ៍ចង់បត់ជើង ហើយកុំប្រឹងទប់វាយូរឲ្យសោះ៕