មូលហេតុវេជ្ជសាស្រ្តមួយចំនួនដែលធ្វើឲ្យអ្នកធាត់
ជាធម្មតា ការធាត់ គឺជាលទ្ធផលនៃការបរិភោគអាហារច្រើន ប៉ុន្តែនៅក្នុងភាគរយតូចមួយនៃមនុស្សដែលឡើងទម្ងន់ វាគឺជារោគសញ្ញានៃជំងឺផ្សេងៗទៀត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មូលហេតុវេជ្ជសាស្រ្តនៃការធាត់អាចមានដូចជា ៖
• ការចុះអត់ថយនៃទីរ៉ូអ៊ីត
នេះគឺជាស្ថានភាពមួយដែលក្រពេញទីរ៉ូអ៊ីតនេះ ដែលមានទីតាំងស្ថិតនៅក្នុងក ផលិតអ័រម៉ូនទីរ៉ូអ៊ីតតិចជាងធម្មតា។ អ័រម៉ូនទីរ៉ូអ៊ីត ជួយសម្របសម្រួលប្រតិកម្មមេតាបូលិកនៅក្នុងខ្លួនរបស់យើង។ ដូច្នេះ ប្រសិនបើអ័រម៉ូនតិចតួចពេក នោះវានឹងធ្វើឲ្យការធ្វើមេតាបូលិកធ្លាក់ចុះ ហើយជាញឹកញាប់បណ្តាលឲ្យឡើងទម្ងន់។ ប្រសិនបើ គ្រូពេទ្យសង្ស័យថាអ្នកមានជំងឺក្រពេញទីរ៉ូអ៊ីត ដែលជាមូលហេតុនៃការធាត់របស់អ្នក គាត់អាចធ្វើតេស្តឈាម ដើម្បីពិនិត្យមើលកម្រិតអ័រម៉ូនរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ជំងឺ Cushing
នេះជាលទ្ធផលនៃលក្ខខណ្ឌនៅពេលដែលក្រពេញអាដ្រេនណល (ដែលមានទីតាំងស្ថិតនៅលើកំពូលនៃតម្រងនោម) ផលិតអ័រម៉ូនស្តេរ៉ូអ៊ីតលើសកម្រិត ដែលនេះអាចនាំឲ្យយមានការកើតឡើងនៃជាតិខ្លាញ់ក្នុងតំបន់មួយចំនួនដូចជា មុខ និងពោះ ដែលមើលទៅឃើញហើមមុខ។
• ជំងឺធ្លាក់ទឹកចិត្ត
មនុស្សមួយចំនួនដែលមានជំងឺធ្លាក់ទឹកចិត្ត តែងតែបរិភោគច្រើន ដែលអាចនាំទៅរកការធាត់ដូចគ្នា។
ក៏មានលក្ខខណ្ឌតំណរពូជមួយចំនួន និងជំងឺដទៃទៀតនៃខួរក្បាល ដែលអាចបង្កឲ្យមានការឡើងទម្ងន់ផងដែរ។ ថ្នាំមួយចំនួន ជាពិសេស ថ្នាំដែលមានសារធាតុ steroids ថ្នាំបំបាត់ទុក្ខព្រួយ ថ្នាំដំឡើងសម្ពាធឈាម និងថ្នាំប្រកាច់ ក៏អាចបណ្តាលឲ្យមានទម្ងន់កើនឡើងផងដែរ៕