ការដាក់សម្ពាធលើវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីបង្កើតកូនរបស់អ្នកមុនខែ នៅពេលដែលវាមិនចាំបាច់ក្នុងលក្ខខណ្ឌវេជ្ជសាស្ត្រណាមួយ វាអាចធ្វើឲ្យមានការប៉ះពាល់ដល់អ្នក និងកូនរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខណៈពេលដែលរយៈពេល ១ ទៅ ២ ខែចុងក្រោយនៃការមានផ្ទៃពោះ វាមានអាការៈមិនស្រួលខ្លាំង ឬមិនមានផាសុកភាពប៉ុន្មាននោះ ប៉ុន្តែវាក៏មិនមែនជាគំនិតដ៏ល្អដើម្បីនាំឲ្យអ្នកសម្រេចចិត្តជ្រើសរើសការសម្រាលមុនខែ សម្រាប់ហេតុផលណាមួយទាំងនេះដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកមិនគួរចង់សម្រាលកូន ដោយសារតែ ៖
• អ្នកមិនចង់មានការឡើងទម្ងន់ច្រើនជាងនេះទៀត
• អ្នកមានការព្រួយបារម្ភថាកូនរបស់អ្នកមានទំហំធំពេក
• អ្នកមានបញ្ហាចំពោះការទទួលទានដំណេក
• អ្នកមានបញ្ហាគ្រួសារ ឬការងារដែលតម្រូវឲ្យអ្នកត្រូវរៀបចំដោះស្រាយ
• គ្រូពេទ្យរបស់អ្នកតម្រូវកំណត់កាលបរិច្ឆេទការចាក់វាក់សាំង បញ្ហាគ្រួសារ ឬ ការងារផ្សេងទៀតដែលត្រូវធ្វើ
• អ្នកចង់ឲ្យកូនរបស់អ្នកមានថ្ងៃខែឆ្នាំកំណើតល្អឬតាមការកំណត់ទុករបស់អ្នក។
ចូរពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ចំពោះការមានផ្ទៃពោះរបស់អ្នកថាតើពេលណានិងមូលហេតុអ្វីដែលនាំឲ្យអ្នកចង់សម្រាលមុនខែ។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើគ្រូពេទ្យរបស់អ្នកបានសំណូមពរឲ្យអ្នកសម្រាលកូនមុនខែ អ្នកគួរសួរសំណួមួយរចំនួនទៅកាន់គ្រូពេទ្យ ៖
• តើវាអាចមានបញ្ហាជាមួយនឹងសុខភាពខ្ញុំ ឬសុខភាពរបស់កូនរបស់ខ្ញុំឬទេដែលខ្ញុំត្រូវតែសម្រាលកូនមុនខែ?
• តើខ្ញុំអាចរង់ចាំមើលថាតើការឈឺពោះសម្រាលដោយឯងរបស់ខ្ញុំអាចចាប់ផ្តើមពេលណា?
ប្រសិនបើមិនមានហេតុផលវេជ្ជសាស្រ្តណាមួយ ដែលតម្រូវឲ្យអ្នកសម្រាលមុនខែនោះទេ អ្នកគួរតែរង់ចាំរហូតដល់ការឈឺពោះសម្រាលដោយឯងរបស់អ្នកបានចាប់ផ្តើម៕