និយមន័យរបស់ ព្រហ្មចារីយ៍ អាចត្រូវបានយល់ច្រឡំ។ ចំពោះស្ត្រី ព្រហ្មចារីយ៍ត្រូវបានបានកំណត់ដោយស្រទាប់ព្រហ្មចារីយ៍នៅស្អាតដដែល។ ស្រទាប់ព្រហ្មចារីយ៍មានទីតាំងស្ថិតនៅប្រហែលជាពាក់កណ្តាលអ៊ីញនៅខាងក្នុងទ្វាមាសរបស់ស្រ្តី។ មិនមែនគ្រប់ក្មេងស្រីទាំងអស់ត្រូវបានកើតមកជាមួយស្រទាប់ព្រហ្មចារីយ៍នោះទេ ដែលជាហេតុនាំឲ្យនិយមន័យនេះមានភាពខុសឆ្គង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
និយមន័យនៃភាពព្រហ្មចារីយ៍មួយទៀត គឺក្មេងស្រីដែលមិនដែលរួមភេទសោះ។ ជាមួយនឹងបញ្ហានិយមន័យនេះ គឺមានវិធីជាច្រើនខុសគ្នាទាក់ទងនឹងការដាក់អ្វីមួយចូលក្នុងទ្វារមាស។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដំបូង អ្នកប្រហែលជាត្រូវកំណត់និយមន័យរបស់ពាក្យ “ការរួមភេទ” និងកំណត់និយមន័យ “ភាពព្រហ្មចារីយ៍។ ឧទាហរណ៍ មនុស្សម្នាក់ប្រហែលជាគិតថា ការដាក់អ្វីផ្សេងៗចូលក្នុងទ្វារមាសស្មើនឹងការរួមភេទ។ មានមនុស្សផ្សេងទៀតកំណត់និយមន័យនៃ “ការរួមភេទ” គឺការស៊កបញ្ចូលលិង្គរបស់មនុស្សប្រុសចូលក្នុងទ្វារមាសរបស់ស្រ្តី។
មនុស្សមួយចំនួនទៀតជឿថា ការរួមភេទដោយប្រើមាត់គឺ “ការរួមភេទ” ខណៈអ្នកផ្សេងទៀតមិនយល់ស្រប។ គំនិតទាំងនេះអាស្រ័យលើកត្តាទាំងពីរ គឺទាំងផ្លូវអារម្មណ៍ និងរាងកាយ។ អ្នកត្រូវតែកំណត់ថា តើអ្វីរបស់ភាពព្រហ្មចារីយ៍មានន័យសម្រាប់អ្នក៕