វិធីល្អបំផុតសម្រាប់អ្នកនៅក្នុងការការពាមិនឲ្យមានក្លិនខ្លួននោះ ជាដំបូង គឺអ្នកត្រូវតែងូតទឹកឲ្យយបានទៀងទាត់ និងប្រាកដក្នុងចិត្តថា អ្នកបានសម្អាតគ្រប់កន្លែងអស់ហើយនៅលើដងខ្លួនរបស់អ្នក ដោយដុសសម្អាតជាមួយសាប៊ូ និងងូតសម្អាតជាមួយទឹកដែលស្អាត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាមិនមានអត្ថប្រយោជន៍ដល់សុខភាពអ្វីទេ ដែលថាសាប៊ូដុសខ្លួនរបស់អ្នកថ្លៃ ប៉ុន្តែ អ្កនមិនបានដុសសម្អាតបានគ្រប់កន្លែង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វិធីផ្សេងៗទៀតសម្រាប់ការការពារក្លិនខ្លួនរបស់អ្នកអាចមានដូចជា ៖
• អ្នកគួរស្លៀកសំលៀកបំពាក់ដែលស្អាតល្អ ស្ងួត និងស្រាលល្អ
• អ្នកអាចប្រើផលិតផលសម្រាប់បំបាត់ក្លិនខ្លួន ជាពិសេសនៅក្លៀក
• អ្នកអាចប្រើជាម្សៅ ឬជាទឹកបាញ់សម្លាប់ពពួកផ្សិតសម្រាប់ការពាក្លិនបាតជើងរបស់អ្នក។ វាក៏ជារឿងសំខាន់ដែលអ្នកគួរតែហាល ឬសម្អាតស្រោមជើងរបស់អ្នកឲ្យស្ងួតល្អកុំឲ្យមានធុំក្លិនអាក្រក់។
អ្នកគួរតែកុំប្រើទឹកអប់របស់អ្នក ដើម្បីបំបាត់លើក្លិនខ្លួនរបស់អ្នក ពីព្រោះតែការដែលមានក្លិនខ្លួននោះ គឺបណ្តាលមកពីល្បាយចូលគ្នារវាងបាក់តេរី និងញើស ដូច្នេះវាគួរតែត្រូវបានសម្អាតដោយសាប៊ូដើម្បីសម្លាប់បាក់តេរី៕