ការបំបៅដោះកូនដោយទឹកដោះម្តាយ បានផ្តល់ឲ្យទារកនូវសារធាតុចិញ្ចឹមជាច្រើន។ វាមានសមាសធាតុជាច្រើនដែលលាយបញ្ចូលគ្នាដូចជា វីតាមីន ប្រូតេអ៊ីន និងខ្លាញ់ ដែលសុទ្ធសឹងតែជាសមាសធាតុដែលកូនរបស់អ្នកត្រូវការសម្រាប់ការលូតលាស់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅក្នុងពោះវៀនរបស់ទារក សមាសធាតុដែលបានពីទឹកដោះម្តាយ គឺងាយនឹងរំលាយជាងសមាសធាតុដែលបានពីទឹកដោះគោ។ ទឹកដោះម្តាយ គឺផ្ទុកទៅដោយអង្គបដិប្រាណដែលអាចជួយការពារទារកនៅក្នុងការប្រឆាំងវីរុស និងបាក់តេរី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការបំបៅដោះកូន គឺជួយឲ្យកូនរបស់អ្នកចៀសផុតពីការកើតជំងឺហឺត និងអាលែកស៊ី។ បន្ថែមពីលើនោះទៀត ប្រសិនបើអ្នកបានធ្វើការបំបៅទឹកដោះរបស់អ្នកសុទ្ធរយៈពេល ៦ខែជាប់គ្នា នោះកូនរបស់អ្នកនឹងអាចមានភាគរយតិចបំផុតនៅក្នុងការកើតជំងឺរលាកត្រចៀក ជំងឺសួត និងការរាគរួស។
ការបំបៅដោះកូន ក៏អាចធ្វើឲ្យកូនរបស់អ្នកឆ្លាត និងមាន IQ ខ្ពស់ផងដែរ។ ម្យ៉ាងវិញទៀត តាមរយៈការថ្នាក់ថ្នម និងការប្រើភ្នែករបស់អ្នកនៅពេលធ្វើការបំបៅ ក៏អាចជាកត្តាមួយជួយឲ្យកូនរបស់អ្នកមានភាពកក់ក្តៅ និងមានភាពស្និទ្ធស្នាល។ ការបំបៅដោះកូនដោយទឹកដោះម្តាយក៏អាចជួយឲ្យកូនរបស់អ្នកមានការលូតលាស់បានល្អ មិនមានបញ្ហាលើសគីឡូ ឬមិនគ្រប់គីឡូ។
ការបំបៅដោះកូនដោយទឹកដោះម្តាយ គឺវាមានសារៈសំខាន់នៅក្នុងការការពារកុមារពីការស្លាប់ភ្លាមៗរបស់កុមារ និងធ្វើឲ្យមានភាគរយតិចបំផុតនៅក្នុងការកើតជំងឺទឹកនោមផ្អែម ការធាត់លើសគីឡូ ក៏ដូចជាជំងឺមហារីកផងដែរ។ ប៉ុន្តែការស្រាវជ្រាវមួយចំនួននៅតែត្រូវការ៕