ថ្លើម គឺជាអ្នកដែលទទួលខុសត្រូវ ចំពោះការគ្រប់គ្រងកម្រិតនៃកូលេស្តេរ៉ុលអាក្រក់ (LDL) នៅក្នុងរាងកាយ។ ថ្លើមផលិត និងបញ្ចេញកូលេស្តេរ៉ុលអាក្រក់ទៅក្នុងឈាម ហើយក៏គ្រប់គ្រងវាបានល្អផងដែរ។ ទោះជាយ៉ាងណា ប្រសិនបើមានកោសិកាថ្លើមតិចជាងមុន ឬប្រសិនបើពួកវាមិនមានដំណើរការប្រកបដោយប្រសិទ្ធិភាព នោះកម្រិតកូលេស្តេរ៉ុលអាក្រក់នេះអាចនឹងកើនឡើងខ្លាំង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កត្តារបបអាហារ និងហ្សែន គឺកត្តាក្នុងការកំណត់កម្រិតកូឡេស្តេរ៉ុលរបស់មនុស្ស។ វាអាចជាការជម្រុញពីហ្សែនសម្រាប់គ្រួសារដែលមានកម្រិតកូលេស្តេរ៉ុលនៅក្នុងឈាមខ្ពស់ ដែលជាហេតុបង្កឲ្យឲ្យមានការប្រឈមទៅនឹងជំងឺក្រិនសរសៃឈាមបេះដូងនៅអាយុវ័យក្មេង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅក្នុងរបបអាហារ កូឡេស្តេរ៉ុល បានមកពីខ្លាញ់ឆ្អែត ដែលត្រូវបានរកឃើញនៅក្នុង សាច់ ស៊ុត និងផលិតផលទឹកដោះគោ។ ការទទួលទានអាហារបែបនេះច្រើនហួសហេតុពេកអាចបណ្តាលឲ្យកម្រិតកូលេស្តេរ៉ុលអាក្រក់នៅក្នុងឈាមកើនឡើងផងដែរ។
ប្រេងបន្លែមួយចំនួន ដែលធ្វើពីដូង ត្នោត និងកាកាវ ក៏មានកម្រិតជាតិខ្លាញ់ឆ្អែតខ្ពស់ផងដែរ៕