វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលអ្នកត្រូវបរិភោគទឹកឲ្យយបានច្រើន និងមានពេលវេលាត្រឹមត្រូវ ដែលវាបានបង្កើនប្រសិទ្ធិភាពរបស់វានៅលើរាងកាយរបស់អ្នកយ៉ាងច្រើនលើសសប់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអ្នកគួរអនុវត្តន៍ ៖
• អ្នកគួរតែផឹកទឹកឲ្យបាន ២ កែវទឹក បន្ទាប់ពីភ្ញាក់ពីដំណេក ដើម្បីជួយដាស់ធ្វើឲ្យសរីរាង្គខាងក្នុងរបស់អ្នកធ្វើការបានល្អ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• អ្នកគួរតែផឹកទឹកឲ្យយបាន ១ កែវទឹក ៣០ នាទីមុនពេលដែលអ្នកបរិភោគអាហារ ដើម្បីជួយឲ្យការរំលាយអាហាររបស់អ្នកប្រព្រឹត្តទៅបានល្អ។
• អ្នកគួរតែផឹកទឹកឲ្យបាន ១ កែវទឹក មុនពេលដែលអ្នកទៅងូតទឹក ដើម្បីជួយរក្សាសម្ពាធឈាមរបស់អ្នកឲ្យនៅធម្មតា។
• អ្នកគួរតែផឹកទឹកឲ្យបាន ១ កែវទឹកមុនពេលអ្នកទៅគេង ដើម្បីចៀសវាង ឬបង្ការជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង៕