មុនពេលទារកកើត ទារកដែលនៅក្នុងស្បូនតែងត្អើក។ ដូច្នោះហើយស្ត្រីដែលមានផ្ទៃពោះ តែងអាចមានអារម្មណ៍ថាមានការកន្ត្រាក់ និងមានចលនានៅក្នុងពោះតិចតួចផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ភាគច្រើន ការត្អើកតែងកើតមានចាប់តាំងពីពេលដែលយើងនៅក្នុងពោះ ហើយវាអាចបន្តរហូតដល់ពេលឥឡូវនេះ ហើយបន្ទាប់មក គឺអាចបន្តមានពេញមួយជីវិតរបស់យើងផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សំនួរសួរថា ហេតុអ្វី? គ្មាននរណាម្នាក់ ដឹងពីបញ្ហានេះពិតប្រាកដនោះទេ។ អ្នកវិទ្យាសាស្រ្តមួយចំនួនបានជឿថា ការត្អើក គឺបណ្តាលមកពីការបរិភោគអាហារលឿនពេក ដែលអាចលេបទាំងខ្យល់ចូលច្រើន។ ការត្អើកនោះ ជាធម្មតានឹងបាត់វិញដោយឯកឯងបន្ទាប់ពីប៉ុន្មានវិនាទី ឬនាទីក្រោយមក។ ម្តងម្កាល វាអាចមានរយៈពេលយូរ។
ប្រសិនបើអ្នកត្អើកយូរ ឬវាបង្កការលំបាកដល់អ្នក ការព្យាបាលដោយខ្លួនឯងមួយចំនួនសម្រាប់អ្នកអាចរួមមាន ៖
• ញ៉ាំទឹកឲ្យបានច្រើន
• អ្នកអាចទំពារ ហើយលេបនំបុ័ងស្ងួត
• អាចគក់ទ្រូងតិចៗ
• អ្នកអាចញុំាទឹកខ្ញី
• អ្នកអាចបង្អត់ដង្ហើមរបស់អ្នកមួយភ្លែត៕