Join with Health.com.kh on Telegram

ការទប់មិននោម ជាហេតុផលមួយដែលធ្វើឲ្យប្លោកនោមរបស់អ្នកឡើងប៉ោងខ្លាំង ហើយការដែលអ្នកតែងធ្វើវាដដែលៗ ឬទុកវាចោលមិនព្យាបាល ក៏អាចបង្កជាផលអាក្រក់មួយចំនួនផងដែរ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការទប់នោមយូរពេក អាចបង្កផលអាក្រក់ខ្លាំងណាស់ ដូចជា ៖

• មានការឆ្លងមេរោគ ឬការរលាកនៅផ្លូវបង្ហូរទឹកម៉ូត

ទឹកនោម ជាធម្មតាគឺមិនមានមេរោគទេ ហើយលំហូរទឹកនោម ជាធម្មតាវាបានរារាំងមិនឲ្យបាក់តេរីមានការរីកលូតលាស់នៅក្នុងបំពង់បង្ហូរនោម។ ពេលទឹកនោមមានការចាល់នៅក្នុងប្លោកនោម ទោះជាយ៉ាងណា គឺធ្វើឲ្យបាក់តេរីមានឱកាសដើម្បីរីកលូតលាស់និងអាចបង្កជាជំងឺរលាកផ្លូវបង្ហូរទឹកម៉ូតបាន។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• បង្កជាការខូចខាតទៅលើប្លោកនោម

ប្រសិនបើប្លោកនោមមានការលាតសន្ធឹង ឬរីកធំពេកក្នុងរយៈពេលវែង សាច់ដុំអាចត្រូវបានខូចខាតជាអចិន្ត្រៃយ៍ និងអាចបាត់បង់សមត្ថភាពរបស់វាក្នុងការកន្ត្រាក់ ដើម្បីបញ្ចេញទឹកនោម។

• មានជំងឺតម្រងនោមរ៉ាំរ៉ៃ

ប្រសិនបើទឹកនោមអាចចាល់ឡើងរហូតចូលទៅក្នុងតម្រងនោម នោះវានឹងអាចបង្កជាការខូចតម្រងនោម ដែលអាចនាំឲ្យមានការថយចុះមុខងារនៃតម្រងនោម និងបង្កជាជំងឺតម្រងនោមរ៉ាំរ៉ៃ។ ប្រសិនបើអ្នកបាត់បង់មុខងារនៃតម្រងនោមរបស់អ្នក នោះអ្នកនឹងអាចត្រូវការការលាងឈាម ឬប្តូរតម្រងនោម ដើម្បីឲ្យអ្នកអាចមានជីវិតរស់នៅបានយូរ៕