ក្មេងស្រីជំទង់ៗ ឬក៏ស្រី្តក្មេងៗជាច្រើនតែងរអ៊ូអំពីការឡើងមុន មុនពេលការមករដូវរបស់ពួកគេ។ តើវាបណ្តាលមកពីកត្តាអ្វីទៅ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ហេតុអ្វីមុនចេញច្រើន មុនពេលមករដូវ?
វាតែងតែបណ្តាលមកពីការដែលផ្លាស់អ័រម៉ូនរបស់អ្នក គឺអ័រម៉ូនបញ្ចេញសកម្មភាពច្រើនមុនពេលអ្នកមករដូវ។ ក្មេងស្រីមួយចំនួនគឺងាយនឹងមានប្រតិកម្មនឹងអ័រម៉ូនទាំងនោះខ្លាំងណាស់ ដែលជាហេតុធ្វើឲ្យពួកគេកើតមុនច្រើន ខណៈពេលដែលក្មេងស្រីខ្លះទៀតមានសភាពធម្មតា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូច្នោះហើយ បើទោះបីអ្នកខិតខំថែរក្សាផ្ទៃមុខរបស់អ្នក ឬក៏ស្បែករបស់អ្នកល្អយ៉ាងណាក៏ដោយ ក៏ឱកាសនៅក្នុងការឡើងមុនរបស់អ្នកនៅតែមានពីស្រាលទៅមធ្យម មុនពេលការមករដូវរបស់អ្នក។ វាជារឿងល្អខ្លាំងណាស់ ប្រសិនបើការមករដូវរបស់អ្នកមិនមានការឡើងមុន៕