ខណៈពេលដែលបូស ជាធម្មតាអាចដោះស្រាយបានដោយខ្លួនឯងផ្ទាល់ ហើយនឹង មានលទ្ធផលទៀតនោះ ប៉ុន្តែ វាក៏មានលក្ខខណ្ឌពិសេស ដែលអ្នកគួរតែទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាល ប្រសិនបើអ្នកស្ថានភាពរបស់អ្នកមិនបានធូរសះស្បើយ។ យ៉ាងណាមិញ វាកម្រណាស់ដែលបូសអាចរីករាលដាល និងអាចនាំឲ្យមានការឆ្លងមេរោគរីករាលដាលបន្ថែមទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បូស ឬអាប់សែ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ឬអ្នកជំងឺដែលមានបញ្ហាសុខភាពដែលអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចុះខ្សោយប្រព័ន្ធការពាររាងកាយ (ដូចជាជំងឺមហារីក ឬជំងឺរលាកសន្លាក់រ៉ាំរ៉ៃជាដើម) គួរតែត្រូវបានវាយតម្លៃ ឬថែទាំជាពិសេសដោយគ្រូពេទ្យជំនាញ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
លើសពីនេះទៀត ថាំ្នពេទ្យជាច្រើនជាពិសេស prednisone គឺបានគាប់សង្កត់ ឬបន្ថយប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធការពារការឆ្លងមេរោគរបស់រាងកាយ) ដែលអាចរឹតតែអាចធ្វើឲ្យបូសសាមញ្ញមួយក្លាយជាធ្ងន់ធ្ងរបាន។ អ្នកដែលបានប្រើប្រាស់ថ្នាំបែបនេះ គួរតែពិគ្រោះជាមួយអ្នកគ្រូពេទ្យរបស់ពួកគេ។ ប្រសិនបើអ្នកមិនប្រាកដអំពីផលប៉ះពាល់ថ្នាំនៅលើប្រព័ន្ធភាពស៊ាំ ឪសថការីរបស់អ្នកប្រហែលជាអាចពន្យល់ទៅអ្នកបាន ដើម្បីកុំឲ្យអ្នកបានមានការព្រួយបារម្ភ។
បូសដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការក្តៅខ្លួន គឺគួរតែមានការទទួលយកចិត្តទុកដាក់ពីគ្រូពេទ្យ។ ការកើតមានភាពក្រហមនៃស្បែកនៅក្បែរនោះ ឬការអភិវឌ្ឍនៃការកើតខ្ទុះច្រើន គឺជារោគសញ្ញាផ្សេងទៀតដែល អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យហើយអ្នកសេវាថែទាំសុខភាពហើយ៕