កុមារអាចមានការថ្លង់ ដោយសារតែមូលហតុមួយចំនួនរួមមាន ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការរលាកត្រចៀកកណ្តាល
ការបង្ករោគក្នុងត្រចៀកកណ្តាលនេះបានកើតឡើងជាញឹកញាប់ចំពោះកុមារ ព្រោះបំពង់ដែលតភ្ជាប់ពីត្រចៀកកណ្តាលទៅច្រមុះមិនបានអភិវឌ្ឍន៍យ៉ាងល្អពេញលេញទេ។ សារធាតុរាវដែលបង្កើតឡើងនៅពីក្រោយក្រដាសត្រចៀករបស់កុមារអាចនឹងរលាក ហើយឆ្លងមេរោគ។ បើទោះបីជាគ្មានការឈឺ ឬការបង្កជារលាកក៏ដោយ ជាតិទឹកដែលនៅក្នុងនោះជាបណ្តោះអាសន្នក៏វាអាចធ្វើឲ្យថ្លង់ជាបណ្តោះអាសន្នបានដែរ។ ក្នុងករណី ធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ ការរលាកត្រចៀក អាចនាំទៅរកការបាត់បង់ការលឺជាអចិន្រ្តៃយ៍។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• កត្តាបាត់បង់ការលឺពីកំណើត
កុមារមួយចំនួនកើតមកមានបញ្ហាការថ្លង់នេះ ទាំងជាលទ្ធផលនៃកត្តាហ្សែន ឬដោយសារតែមានបញ្ហាកំឡុងពេលពរពោះ ឬឆ្លងទន្លេ។ ច្រើនជាងពាក់កណ្តាលនៃបញ្ហាទាំងអស់នៅក្នុងការថ្លង់ពីកំណើតរបស់កុមារ គឺដោយសារតែហ្សែន។ ការថ្លង់ក៏អាចបណ្តាលមកពីនៅក្នុងកំឡុងពេលដែលស្ត្រីកំពុងពរពោះបានវិវត្តន៍ក្លាយជាអ្នកកើតជំងឺទឹកនោមផ្អែម ឬមានមេរោគក្នុងឈាម។ ការសម្រាលកូនមុនខែ ក៏ជាហានិភ័យមួយធ្វើឲ្យកុមារមានបញ្ហាការថ្លង់។
• លក្ខខណ្ឌនៃជំងឺមួយចំនួន
វាក៏អាចធ្វើឲ្យមានបញ្ហាដល់ការស្តាប់របស់កុមារបានដែរ រួមមានជំងឺរលាកស្រោមខួររលាកខួរក្បាល ជំងឺកញ្ជ្រឹល និង គ្រុផ្តាសាយ។ ការរងរបួសក្បាល ការលឺសំលេងខ្លាំង និងការប្រើប្រាស់ថ្នាំសង្កូវមួយចំនួន ក៏អាចនាំទៅរកការបាត់បង់ការលឺបានដែរ៕