ពិតប្រាកដណាស់ អ្នកគឺអាចមានផ្ទៃពោះ បើទោះបីជាអ្នកកំពុងមានរដូវក៏ដោយ។ ដោយសារតែស្ត្រីមួយចំនួន គឺគាត់អាចមានរដូវនៅអំឡុងពេលដែលអូវុលរបស់គាត់ផ្ទុះ ហើយធ្វើដំណើរមកកាន់ដៃស្បូន បើធៀបទៅនឹងស្ត្រីជាច្រើនដែលតែងតែមានរដូវនៅកន្លះខែបន្ទាប់ពីការផ្ទុះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកអាចមានផ្ទៃពោះគ្រប់ពេលរាស់ពេលដែលអ្នករួមភេទ ហើយវាជាការសំខាន់ដែលអ្នកគួរតែប្រើរបាំងការពារ ឬប្រើការពន្យាកំណើតរាល់ពេលដែលអ្នកធ្វើការរួមភេទ បើអ្នកមិនទាន់ចង់បានកូន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្រ្តីមានមេជីវិតញី ឯបុរសវិញមានមេជីវិតឈ្មោល ហើយគ្រប់ស្រ្តីគឺមានក្រពេញអូវែពីរតូចៗនៅក្នុងពោះរបស់ពួកគេដែលនៅសងខាងស្បូន ដែលវាបំពេញទៅដោយស៊ុតរបស់មេជីវិតញីរាប់រយរាប់ពាន់។ នៅពេលដែលស្ត្រីពេញវ័យ ក្រពេញអូវែរបស់ស្រ្តីនឹងផលិតអ័រម៉ូន estrogen ដែលជាហេតុធ្វើឲ្យមានការបញ្ចេញអូវុល ឬមេជីវិតញីជារៀងរាល់ខែ ដែលគេហៅថាជាដំណើរនៃការទុំជ្រុះរបស់អូវុល។
ឯបុរសវិញមានពងស្វាសពីរគ្រាប់នៅក្នុងស្រោមពងរបស់ពួកគេ។ មេជីវិតឈ្មោលគឺត្រូវបានបង្កើតនៅក្នុងពងស្វាសទាំងពីរនោះ។ ស្រ្តីមានការខុសប្លែកពីបុរស គឺស្រ្តីបញ្ចេញអូវុល ឬមេជីវិតញីមួយៗជារៀងរាល់ខែ ឫបុរសវិញអាចបញ្ចេញមេជីវិតឈ្មោលរាប់ពាន់ក្បាលរាល់ពេលដែលបាញ់ចេញទឹកកាមម្តងៗ៕