តាមការប៉ាន់ប្រមាណបានថា ស្ត្រីចំនួន ៣៨ ០០០នាក់ ដែលមានអាយុក្រោម ៥០ ឆ្នាំ មានការវាយប្រហារពីជំងឺបេះដូងជារៀងរាល់ឆ្នាំនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែការមានបញ្ហាបេះដូង ក៏អាចត្រូវបានគេយល់ច្រឡំយ៉ាងងាយស្រួលជាមួយជំងឺផ្សេងទៀតដូចជាជំងឺមិនរំលាយអាហារជាដើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គួរកត់សម្គាល់រោគសញ្ញារបស់អ្នក ដូច្នេះហើយអ្នកនឹងមិនបានគំរាមគំហែងនោះទេ ៖
• ការមានអារម្មណ៍ចាក់ឆៀបៗ ដូចម្ជុលចាក់មួយចំហៀងខ្លួន ឬដៃទាំងពីរ ឬជើងទាំងពីរ
• ការមានចង្អោរ ឬក្អួត
• ការពិបាកដកដង្ហើម ដង្ហើមញាប់ បេះដូងលោតញាប់
• ការឈឺថ្គាម ដែលថ្គាមរបស់អ្នកអាចប៉ះពាល់ ប្រសិនបើអ្នកមានជំងឺគាំងបេះដូង ព្រោះសរសៃប្រសាទដែលបានភ្ជាប់ទៅកាន់វា គឺបណ្តោយជាមួយសសៃប្រាសាទទៅកាន់បេះដូង
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• វិលមុខ ការឈឺក្បាលស្រាលៗ ការខ្សោយ និងការអស់កម្លាំងដោយគ្មានហេតុផលច្បាស់លាស់ ដែលអាចមានន័យថា ឈាមហូរមិនគ្រប់គ្រាន់ទៅកាន់បេះដូងជាពិសេសប្រសិនបើអ្នកកំពុងទទួលរងពីការពិបាកដកដង្ហើម និងបែកញើសត្រជាក់។
• មានការឈឺក្រហាយនៅក្នុងទ្រូង ឬខ្នង
• ស្ត្រីជាញឹកញាប់តែងពណ៌នា ការវាយប្រហារពីបេះដូង គឺតែងជាមួយការតឹងតែង មានសម្ពាធធ្ងន់ ឬអារម្មណ៍ដូចមានអ្វីមកសង្កត់
• មានការអស់កម្លាំងយ៉ាងខ្លាំង៕