ជាទូទៅ ឈឺបំពង់ក វាឈឺ ហើយនឹងអាចបាត់ទៅវិញដោយខ្លួនឯង (លើកលែងក្នុងករណីរលាកធ្ងន់ធ្ងរ) ប៉ុន្តែ គន្លឹះងាយខាងក្រោមនេះអាចជួយលោកអ្នកឲ្យធូរស្រាលបានលឿនជាងនេះ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការព្យាបាលដំបូងអាចរួមបញ្ចូលទាំងការខ្ពុរមាត់ជាមួយទឹកអំបិល តែរុក្ជជាតិហឺរៗ ស្ករគ្រាប់ហឺរៗ និងថ្នាំឈឺបំពង់ក ដែលអាចផ្ដល់ការសង្គ្រោះការឈឺចាប់ ជាបណ្តោះអាសន្នបាន ប៉ុន្តែចូរប្រយ័ត្នថ្នាំឈឺបំពង់ក និងស្ករគ្រាប់ហឺរៗ ដែលអាចធ្វើឲ្យស្លាក់សម្រាប់កុមារ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការធ្វើឲ្យមាត់ ឬបំពង់កសើមជាប់រហូត អាចមានប្រយោជន៍ក្នុងការបន្ថយរោគសញ្ញា ជាពិសេសនៅក្នុងការឈឺបំពង់ក ដែលបណ្តាលមកពីការដកដង្ហើម តាមមាត់ជាមួយខ្យល់ស្ងួត។
• អាចប្រើ acetaminophen ឬ ibuprofen ដែលអាចជួយគ្រប់គ្រងការឈឺចាប់របស់អ្នកបាន។
• ចំពោះមនុស្សពេញវ័យ ប្រសិនបើមានការតឹងច្រមុះ អ្នកអាចប្រើថ្នាំបាញ់ច្រមុះ ដែលអាចត្រូវបានប្រើសម្រាប់រយៈពេលពីរទៅបីថ្ងៃ ដើម្បីការពារការដកដង្ហើមតាមមាត់៕