ការរលាកប្លោកនោមចំពោះស្ត្រី គឺជាការរលាកមួយដែលបណ្តាលមកពីកត្តាជាច្រើន។ ដោយសារតែការរលាកប្លោកនោមចំពោះស្រ្តី គឺមានអត្រាខ្ពស់ ដូច្នេះរោគសញ្ញាដែលបានរាយខាងក្រោម គឺទាក់ទងនឹងការរលាកប្លោកនោមជាទូទៅ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រោគសញ្ញាទូទៅនៃការរលាកប្លោកនោមអាចរួមមាន ៖
 •    នោមមកមានការឈឺចាប់ ឬពិបាកក្នុងការនោម
 •    នោមញឹកញាប់
 •    នោមបន្ទាន់ (ជម្រុញឲ្យទៅបត់ជើងតូច)
 •    នោមទាស់
 •    មានការឈឺចាប់ប្លោកនោម (ការឈឺចាប់នៅជុំវិញតំបន់អាងត្រគាក)
 •    នោមដោយមិនដឹងខ្លួន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការក្តៅខ្លួន ញាក់ ចង្អោរ ក្អួត និងញ៉ាំមិនសូវបាន គេកម្រឃើញមានចំពោះអ្នកដែលរលាកប្លោកនោមណាស់ បើទោះបីជាពួកវាច្រើនជារោគសញ្ញារបស់អ្នកដែលមានការរលាកប្រព័ន្ធទឹកនោមធ្ងន់ធ្ងរ ដូចជាការរលាកតម្រងនោមក៏ដោយ។
រោគសញ្ញាខ្លះដែលឧស្សាហ៍កើតមានចំពោះអ្នករលាកប្លោកនោមគឺ ៖
 •    មានការតឹងពោះផ្នែកខាងក្រោម
 •    មានឈាមនៅក្នុងទឹកនោម
 •    មានការតឹងនៅចំហៀងពោះ
 •    ទឹកនោមក្លិនស្អុយ
 •    ការអស់កម្លាំង ឬមានការភាន់ច្រលំអាចជាសញ្ញាដ៏សំខាន់។
ជាទូទៅ ការរលាកប្លោកនោមចំពោះស្រ្តី គឺមានអត្រាខ្ពស់ជាងបុរសដោយសារតែប្លោកនោមរបស់ស្ត្រីក៏ដូចជាបង្ហួនោមនៅជិតរន្ធគូទ ដែលជាកត្តាប្រឈមខ្ពស់ជាមួយមេរោគ ដូច្នោះហើយគឺត្រូវតម្រូវឲ្យយស្ត្រីធ្វើការសម្អាតគូទឲ្យបានប្រុងប្រយ័ត្នដោយសំអាតពីមុខទៅក្រោយ៕