សរីរាង្គដ៏សំខាន់មួយចំនួនរបស់ទារកដូចជា ខួរក្បាល និងសួតកំពុងតែអភិវឌ្ឍលូតលាស់នៅក្នុងសប្តាហ៍ទី ៣៧ និង ៣៨ (នៅខែទី ៩ នៃការមានផ្ទៃពោះរបស់អ្នក)។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទារកដែលកើតទាបជាង ៣៩ សប្តាហ៍ គឺទំនងជាមានបញ្ហាសុខភាពជាច្រើន ដែលតម្រូវឲ្យមានការថែទាំយ៉ាងខ្លាំងបន្ថែមទៀត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យ៉ាងណាមិញ ទារកដែលសម្រាលមិនគ្រប់ខែអាចនឹងកើតមានបញ្ហាដូចខាងក្រោមនេះ ៖
• បញ្ហាទៅលើការដកដង្ហើម ដោយសារតែសួតរបស់គេមិនត្រូវបានលូតលាស់បានយ៉ាងពេញលេញ
• បញ្ហាចំពោះការចិញ្ចឹមជីវិត ព្រោះគេអាចមានបញ្ហាក្នុងការជញ្ជក់ ឬការលេបទឹកដោះ ឬចំណីអាហារ
• ការឆ្លងមេរោគមួយដ៏ធ្ងន់ធ្ងរដែលអាចគំរាមកំហែងដល់ជីវិតរបស់គាត់បាន ព្រោះតែប្រព័ន្ធការពារភាពសុំារបស់គេមិនទាន់លូតលាស់បានពេញលេញនៅឡើយ៕