គ្មានវិធីណាដែលគេស្គាល់យ៉ាងពិតប្រាកដ ដើម្បីការពារ ឬបង្ការមិនឲ្យកើតជំងឺមហារីកក្រពេញអូវ៉ែនោះទេ។ មតិមួយបានគិតថា ការយកចេញ ឬកាត់ចេញនៃដៃស្បូន និងអូវ៉ែ អាចនឹងបងា្ករជំងឺនេះ ប៉ុន្តែនេះមិនអាចទេ (ជំងឺមហារីកស្រោមពោះ អាចកើតឡើងនៅក្នុងឆ្អឹងអាងត្រគាក ដែលសូម្បីតែបន្ទាប់ពីអូវ៉ែត្រូវបានកាត់ចេញ)។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណា មានវិធីសាស្រ្តមួយចំនួន ដើម្បីកាត់បន្ថយការប្រឈមទៅនឹងគ្រោះថ្នាក់របស់អ្នកយ៉ាងខ្លាំងបាន។ ការសិក្សាខ្លះបានបង្ហាញថា ប្រសិនបើស្ត្រីម្នាក់ចំណាយពេលលេបថ្នាំពន្យារកំណើត អស់រយៈពេលជាង ១០ ឆ្នាំមកហើយ បន្ទាប់មកហានិភ័យនៃជំងឺមហារីកក្រពេញអូវ៉ែ របស់នាង ក៏បានធ្លាក់ចុះយ៉ាងខ្លាំង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការកាត់ចេញដៃស្បូនទាំងមូលត្រូវបានបង្ហាញថាមានការបន្ថយហានិភ័យ។ ការកាត់ចេញនៃក្រពេញអូវ៉ែនេះ គឺអាចបន្ថយហានិភ័យនៃជំងឺមហារីកនោះ ប៉ុន្តែវាអាចធ្វើឲ្យមានការកើនឡើងនៅក្នុងការស្លាប់ដោយសារតែជំងឺបេះដូង និងមូលហេតុផ្សេងទៀត។
ការណែនាំពីអ្នកជំនាញបានបញ្ជាក់ថា ការបំបៅកូនដោយទឹកដោះអាចការពារជំងឺមហារីកជាច្រើនចំពោះស្ត្រី រួមទាំងជំងឺមហារីកនេះផងដែរ។ ដូច្នេះ ក្រោយពេលសម្រាលកូនរួច អ្នកគួរតែព្យាបាលបំបៅដោះកូនឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន។
ការហាត់ប្រាណ និងរបបអាហារដែលមានសុខភាពល្អអាចការពារអ្នកពីជំងឺផ្សេងៗរាប់ទាំងជំងឺមហារីកផងដែរ៕