បើទោះបីជាអ្នកមិនអាចការពាររោគមុនរបស់អ្នកបានមែន ប៉ុន្តែ មានគន្លឹះមួយចំនួន ដែលអាចជួយឲ្យអ្នកការពារបញ្ហាមុនរបស់អ្នកមិនឲ្យវិវត្តទៅជាធ្ងន់ធ្ងរជាងមុនបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• លាងសម្អាតថ្នមៗ និងថែទាំស្បែករបស់អ្នកជារៀងរាល់ថ្ងៃ ប៉ុន្តែចូរជៀសវាងការសម្អាតខ្លាំងៗពេក ឬក៏លាងញឹកញាប់ពេក
• ជៀសវាងការបែកញើសខ្លាំង ប្រសិនបើអ្នកគិតថាវាបណ្តាលឲ្យមុនរបស់អ្នក កាន់តែអាក្រក់ជាងមុន ហើយចូរលាងសម្អាតមុខឲ្យបានឆាប់ បន្ទាប់ពីសកម្មភាពណាដែលធ្វើឲ្យអ្នកបែកញើសខ្លាំង
• លាងសម្អាតសក់របស់អ្នកឲ្យបានញឹកញាប់ ប្រសិនបើសក់របស់អ្នកមានខ្លាញ់ ហើយព្យាយាមទប់សក់របស់អ្នកចេញពីមុខរបស់អ្នក
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ជៀសវាងការប្រើផលិតផលថែរក្សាសក់ ដូចជាជែល ក្រែម និងក្រមួនលាបសក់ ដែលមានប្រេងច្រើន
• ជៀសវាងការប៉ះពាល់មុខរបស់អ្នក ជាពិសេសពេលដៃមិនស្អាត
• ពាក់សម្លៀកបំពាក់ទន់ៗ ដូចជាសម្លៀកបំពាក់កប្បាស ឬសម្លៀកបំពាក់ដែលមានសំឡីស្ថិតនៅពីក្រោមចំពោះឧបករណ៍កីឡា
• ជៀសវាងការប៉ះពាល់នឹងប្រេង និងសារធាតុគីមីដែលប៉ះពាល់ដល់សុខភាព
• ការពារស្បែករបស់អ្នកពីការប៉ះពីពន្លឺព្រះអាទិត្យខ្លាំងពេក៕