ប្រសិនបើអ្នកមានសម្ពាធឈាមខ្ពស់ នៅពេលដែលអ្នកមានផ្ទៃពោះ នោះហើយដែលគេហៅថាជា ជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះ។ ជាធម្មតា វាតែងចាប់ផ្តើមមានបន្ទាប់ពីអ្នកមានផ្ទៃពោះបានប្រហែលជា ២០ សប្តាហ៍ ហើយវាអាចនឹងបាត់ទៅវិញ បន្ទាប់ពីទារករបស់អ្នកបានសម្រាល។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើទោះបីជាអ្នកមានការលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះក៏ដោយ ក៏អ្នកនៅតែមានឱកាសចំពោះការមានផ្ទៃពោះ ហើយទារកកើតមកក៏មានសុខភាពល្អដដែល។ ប៉ុន្តែ ការដែលមានសម្ពាធឈាមខ្ពស់ វាអាចបង្កធ្វើឲ្យមានការខូចតម្រងនោម និងសរីរាង្គផ្សេងទៀតៗរបស់អ្នក។ ដែលវាជាឱកាសនៃការបណ្តាលឲ្យមានសម្ពាធឈាមខ្ពស់ជាអចិន្រៃ្តយ៍ ឬជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីការមានផ្ទៃពោះរបស់អ្នក ឬនៅពេលក្រោយនៅក្នុងជីវិតរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការមានសម្ពាធឈាមខ្ពស់ វាបានកាត់បន្ថយការហូរឈាមទៅកាន់សុក មានន័យថាវាមិនអាចផ្តល់អុកស៊ីសែន និងសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ទៅតាមកូនរបស់អ្នកត្រូវការ ជាហេតុដែលវាក៏អាចពន្យឺតការរីកលូតលាស់របស់កូនរបស់អ្នក ដែលអាចបណ្តាលឲ្យកូនរបស់អ្នកកើតតូចមិនគ្រប់គីឡូ។ ទារកភាគច្រើនអាចចាប់ឡើងការលូតលាស់របស់ខ្លួនបន្ទាប់ពីពីរបីខែបន្ទាប់ បន្ទាប់ពីពួកគេបានសម្រាល ប៉ុន្តែ វាជាការល្អជាង ប្រសិនបើពួកគេកើតមកមានទម្ងន់ធម្មតា៕