កូនក្រៅស្បូន គឺអាចកើតមានគ្រប់ស្រ្តីទាំងអស់មិនថាស្ត្រីនោះកូនដំបូង ឬកូនទីប៉ុន្មានក៏ដោយ។ ដើម្បីឲ្យដឹងថាអ្នកអាចមានកូនក្រៅស្បូន ឬអត់ វាអាចមានរោគសញ្ញាមួយចំនួនក្នុងកំឡុងពេលមានផ្ទៃពោះរបស់អ្នកនេះគឺ ៖
• ការឈឺចាប់ខ្លាំងក្នុងពោះ ជាពិសេស នៅតំបន់ផ្នែកខាងក្រោមនៃពោះរបស់អ្នក
• អវត្តមានរយៈពេលនៃការមានរដូវ
• មានការធ្លាក់ឈាម ។
រោគសញ្ញានៃការមានកូនក្រៅស្បូន ជាធម្មតា តែងកើតមានឡើងពីប្រាំមួយទៅប្រាំបីសប្តាហ៍ បន្ទាប់ពីរយៈពេលចុងក្រោយដែលមានរដូវធម្មតា ប៉ុន្តែពួកគេអាចនឹងអាចកើតមានឡើងនៅពេលក្រោយ ប្រសិនបើកូនក្រៅស្បូនមិនមានទីតាំងស្ថិតនៅក្នុងដៃស្បូន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញាផ្សេងៗទៀតនៃការមានកូនក្រៅស្បូន (ឧទាហរណ៍ដូចជាមានការចង្អោរ និងសុដន់មិនមានផាសុខភាព) ក៏អាចជាសញ្ញាដែលមានវត្តមាននៃកូនក្រៅស្បូនដែរ។
ភាពទន់ខ្សោយ អស់កម្លាំង វិលមុខ និងឈរទប់ខ្លួនមិននឹង (ដូចជាជិតខ្យល់គរ) អាចជាសញ្ញាមួយនៃការហូរឈាមខាងក្នុងពោះយ៉ាងធ្ងន់ធ្ងរ ហើយការមានសម្ពាធឈាមទាប វាជាសញ្ញានៃកូនក្រៅស្បូនដែលបែក។ ពេលហ្នឹងគឺតម្រូវឲ្យមានការយកចិត្តទុកដាក់ និងព្យាបាលពីគ្រូពេទ្យជាបន្ទាន់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាអកុសល ប្រហែលជា ១៥ ទៅ ២០ ភាគរយនៃការហូរឈាមខាងក្នុងពោះ គឺមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យទាន់ពេលវេលាថាជាស្ត្រីដែលមានផ្ទៃពោះដែលមានកូនក្រៅស្បូនទេ។ ការធ្វើរោគវិនិច្ឆ័យរបស់ពួកគេត្រូវបានពន្យារពេលរហូតដល់ស្រ្តីមានសញ្ញានៃហ្សុក (ឧទហរណ៍សម្ពាធឈាមទាប ជីពចរញាប់តែខ្សោយ ស្បែកស្លេក និងការមមើលមមាយ)។ ករណីនេះត្រូវតែនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ព្រោះស្ថានភាពនេះ គឺត្រូវការការសង្គ្រោះបន្ទាន់ពីគ្រូពេទ្យជំនាញ៕