ការទល់លាមក គឺមានន័យផ្សេងៗពីគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ សម្រាប់មនុស្សជាច្រើន វាគ្រាន់តែមានន័យថា ជាការមិនសូវបន្ទោរបង់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សម្រាប់អ្នកដទៃទៀត ទោះជាយ៉ាងណាការទល់លាមកមានន័យថា លាមករឹង និងធ្វើឲ្យមានការលំបាកក្នុងការបន្ទោរបង់ (រាំងស្ទះ) ឬមានអារម្មណ៍ដូចមិនទាន់បន្ទោរបង់អស់បន្ទាប់ពីបន្ទោរបង់រួច។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការទល់លាមក ជាធម្មតាត្រូវបានបង្កឡើងដោយសារតែមានភាពខុសធម្មតានៃមុខងាររបស់ពោះវៀនជាជាងបញ្ហារចនាសម្ព័ន្ធរបស់ពោះវៀន។
មូលហេតុទូទៅនៃការទល់លាមកអាចរួមមាន ៖
• ការទទួលទានទឹកមិនគ្រប់គ្រាន់
• ការទទួលទានជាតិសរសៃមិនគ្រប់គ្រាន់នៅក្នុងរបបអាហារ
• ការរំខានមួយនៃរបបអាហារខុសធម្មតា ដូចជាពេលធ្វើដំណើរ
• មានសកម្មភាព ឬការធ្វើលំហាត់ប្រាណមិនគ្រប់គ្រាន់
• ការបរិភោគបរិមាណដ៏ច្រើននៃផលិតផលទឹកដោះគោ
• ការមានស្រេ្តស
• ការជម្រុញឲ្យមានចលនាពោះវៀនដ៏ខ្លាំងខ្លាមួយ ដែលពេលខ្លះវាអាចជាលទ្ធផលនៃការឈឺចាប់ពីឬសដូងបាត
• ការប្រើថ្នាំបញ្ចុះលាមក ដែលប្រើយូរៗទៅ វាធ្វើឲ្យយសាច់ដុំពោះវៀនចុះខ្សោយ
• មានបញ្ហាខ្វះអ័រម៉ូនទីរ៉ូអ៊ីត
• លក្ខខ័ណ្ឌប្រសាទ ដូចជាជំងឺផាគីសុន ឬជំងឺក្រិនសរសៃឈាមជាដើម
• ការប្រើថ្នាំប្រឆាំងជាតិអាស៊ីត ដែលមានជាតិកាល់ស្យូម ឬអាលុយមីញ៉ូម
• ការប្រើឱសថ (ដូចជាថ្នាំបំបាត់ការឈឺចាប់ខ្លាំង ជាពិសេសដូចជាគ្រឿងញៀន ថ្នាំបំបាត់ទុក្ខព្រួយ ឬថ្នាំគ្រាប់ជាតិដែក)
• ការតានតឹងអារម្មណ៍
• មានបញ្ហាក្នុងការបរិភោគ
• មានជំងឺរលាកពោះវៀន
• មានផ្ទៃពោះ
• មានជំងឺមហារីកពោះវៀនធំ៕