ការរួមភេទ គឺជារឿងធម្មជាតិមួយរបស់មនុស្ស ហើយក៏ជាផ្នែកមួយដែលធ្វើឲ្យមានផ្ទៃពោះ។ ចលនារបស់ការរួមភេទ គឺមិនធ្វើឲ្យប៉ះពាល់ទៅដល់ទារកក្នុងពោះទេ ព្រោះវាត្រូវបានថែរក្សាការពារដោយពោះសាច់ដុំស្បូនរបស់អ្នក និងមួយវិញទៀត គឺទឹកភ្លោះដែលស្រោបជុំវិញទារក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការកន្រ្តាក់នៃភាពស្រណុកសុកស្រួល គឺមិនដូចជាការកន្រ្តាក់របស់ស្បូន នៅពេលសម្រាលនោះទេ។ ជាទូទៅ សម្រាប់ជាការប្រុងប្រយ័ត្ន និងសុវត្ថិភាព គ្រូពេទ្យខ្លះតែងផ្តល់ដំបូន្មានឲ្យស្ត្រីគួរចៀសវាងរួមភេទនៅខែចុងក្រោយនៃការមានផ្ទៃពោះព្រោះថាអ័រម៉ូនដែលមានក្នុងទឹកកាមអាចភ្ញោចធ្វើឲ្យមានការកន្រ្តាក់របស់ស្បូន។
មួយវិញទៀត អ្នកគួរចៀសវាង ចំពោះស្រ្តីដែលពពោះលើសខែ និងស្រ្តីដែលចង់សម្រាលមុនខែ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញចំពោះគ្រូពេទ្យខ្លះទៀតជឿជាក់ថាអ័រម៉ូនដែលមានក្នុងទឹកកាម គឺជួយឲ្យស្រ្តីសម្រាលបានគ្រប់ខែ ឬក្រោយបន្តិចបន្តួច ដោយសារសារធាតុអន្ធិលៗ ជួយឲ្យយមាត់ស្បូនបើក។ ប៉ុន្តែគ្រូពេទ្យខ្លះទៀត ជឿជាក់ថាទឹកកាមដែលជួយដល់ការឈឺពោះសម្រាល គឺក្រាន់តែជាទ្រឹស្តីប៉ុណ្ណោះការរួមភេទក្នុងពេលកំពុងមានផ្ទៃពោះ គឺមិនប៉ះពាល់ដល់ការឈឺពោះសម្រាលនោះទេ។
ភាពស្រណុកសុកស្រួលពេលកំពុងរួមភេទ គឺមិនដូចជាការឈឺពោះសម្រាលទេ ដូច្នោះហើយវាគ្មានគ្រោះថ្នាក់ទេក្នុងការរួមភេទក្នុងពេលកំពុងមានផ្ទៃពោះ៕