ទំនាក់ទំនងរវាងស្ត្រេស ឬភាពស្មុគស្មាញ និងការគេងនោមយប់អាចនឹងមិនមានទំនាក់ទំនងគ្នាទេ ចំពោះករណីខ្លះ។ បើទោះបីជាការតានតឹងក្នុងចិត្តមិនបណ្តាលឲ្យកុមារចាប់ផ្តើមគេងនោមដាក់ពូកក៏ដោយ ប៉ុន្តែ ប្រសិនបើកុមារស្ថិតនៅក្រោមភាពតានតឹងនោះ វានឹងអាចធ្វើឲ្យការនោមដាក់ពូករបស់កុមារកាន់តែខ្លាំងឡើង ឬធ្វើឲ្យកុមារម្នាក់ដែលភាគច្រើនគ្មានទម្លាប់នោមទៅជាមានទម្លាប់ទៅវិញ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ ឥរិយាបថទាំងនេះអាចជាកត្តាដែលជំរុញឲ្យកុមារគេងនោមដាក់ពូក ៖
• ការបរិភោគអាហារដែលសំបូរជាតិអំបិលខ្ពស់
• មិនបានទៅបត់ជើងតូចឲ្យហើយមុនពេលចូលសំរាក
• ញុំាវត្ថុរាវច្រើនជិតដល់ពេលចូលគេង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក៏ដូចជាមនុស្សពេញវ័យ កុមារជាច្រើនតែងតែស្វែងរកអាហារសម្រន់ប្រៃៗញុំា នៅពេលដែលពួកគេកំពុងតានតឹង។ ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្តើមបរិភោគអាហារប្រៃច្រើននោះអ្នកនឹងចាប់ផ្តើមផឹកទឹកច្រើនដូចគ្នា។ ហើយនៅពេលបន្ទាប់មក អ្នកក៏ប្រហែលជាអាចគេងនោមដាក់គ្រែដោយសារតែប្លោកនោមដ៏តូចរបស់អ្នកមិនអាចផ្ទុកនូវបរិមាណទឹកនោមដ៏ច្រើននោះ។
ភាពតានតឹង ឬភាពព្រួយបារម្មណ៍ក៏អាចបណ្តាលឲ្យកុមារផឹកទឹកច្រើននៅពេលយប់ដែរ ឬពួកគេអាចនឹងភ្លេចទៅបត់ជើងតូចមុនចូលគេង។ ប៉ុន្តែវាមិនមែនជាការតានតឹងក្នុងចិត្ត ឬការព្រួយបារម្មណ៍ទេ ដែលបង្កឲ្យមានការដេកនោមយប់ដោយមិនដឹងខ្លួននោះ ប៉ុន្តែវាជាការដែលពួកគេផឹកទឹកច្រើនពេក៕