ជារៀងរាល់ខែ ស្រទាប់ខាងក្នុងនៃស្បូន ជាធម្មតាកសាងឡើងនៅក្នុងការរៀបចំ សម្រាប់ការមានផ្ទៃពោះ ។ បន្ទាប់ពីស៊ុតរបស់មេជីវិតញីបានផ្ទុះចេញពីក្រពេញអូវែ ចូលក្នុងដៃស្បូន ប្រសិនបើស៊ុតមិនត្រូវបានជួបជាមួយមេជីវិតឈ្មោលនោះទេ វានឹងមិនមានផ្ទៃពោះនោះទេ ហើយស្រទាប់ខាងក្នុងនៃស្បូន ក៏មិនត្រូវបានត្រូវការទៀតដែរ។ កម្រិតអ័រម៉ូន estrogen និង progesterone របស់ស្ត្រីដែលធ្លាក់ចុះនោះបានធ្វើឲ្យយស្រទាប់នៃស្បូននេះបានក្លាយទៅជាហើម និងត្រូវបានរលួយនៅទីបំផុត ដែលបានបង្កើតជាលំហូរឈាមរដូវនេះ ហើយត្រូវបានជំនួសដោយ ស្រទាប់ថ្មីមួយនៅក្នុងវដ្តរដូវប្រចាំខែបន្ទាប់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលស្រទាប់ខាងក្នុងនៃស្បូនចាប់ផ្តើមបំបែករលួយ សមាសធាតុម៉ូលេគុល ដែលគេហៅថា prostaglandins ត្រូវបានចេញមក។ សមាសធាតុទាំងនេះ បណ្តាលឲ្យសាច់ដុំរបស់ស្បូនកន្ត្រាក់។ នៅពេលដែលសាច់ដុំរបស់ស្បូនកន្ត្រាក់ ពួកវាកាត់ផ្តាច់ការផ្គត់ផ្គង់ឈាមទៅស្រទាប់នេះ។ ដែលជាហេតុធ្វើឲ្យការផ្តល់របស់អុកស៊ីសែនទៅជាលិកានៃស្រទាប់នេះថយចុះ និងធ្វើឲ្យយជាលិកានៅស្រទាប់នេះស្លាប់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បន្ទាប់ពីការស្លាប់នៃជាលិកាទាំងនេះ ស្បួនបានកន្ត្រាក់ដើម្បីឲ្យយជាលិកាស្លាប់ទាំងនេះចេញតាមមាត់ស្បូន និងចេញពីរាងកាយតាមទា្វរមាស។ សារធាតុផ្សេងទៀតដែលត្រូវបានគេស្គាល់ថាជា leukotrienes ដែលជាសារធាតុគីមីដែលបានដើរតួនាទីនៅក្នុងការឆ្លើយតបទៅនឹងការរលាកនេះត្រូវបានកើនឡើងផងដែរ វាអាចត្រូវបានទាក់ទងទៅនឹងការអភិវឌ្ឍនៃការឈឺចាប់ក្នុងកំឡុងពេលមករដូវនេះ៕